Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ប្រកាសសេចក្តី​សម្រេច​តែងតាំង លោកស្រី​ថាក់ ឡា​នី ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​

បានផុស

នៅ

​ស្វាយរៀង​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាសសេចក្តី​សម្រេច​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន លោកស្រី​ថាក់ ឡា​នី ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​រំដួល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង នៅ​ស្នាក់ការ​គណបក្ស​ស្រុក​រំដួល​នា​ថ្ងៃ​សុក្រ ៤​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ​ក៏បាន បានបញ្ជាក់​ជូន​ដល់​សមាជិក សមាជិកា​របស់​គណបក្ស និង​ខេត្តស្វាយរៀង​ទាំងអស់ ត្រូវ​ជឿ​លើ​ការដឹកនាំ​ប្រទេស​របស់​គណបក្ស ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ហើយ​សូមកុំ​ជឿ​លើ​ការឃោសនា​បោកប្រាស់​ណាមួយ​ដែលនាំឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ថែម​ពីនេះ លោកជំទាវ ក៏បាន​ក្រើនរំលឹក​ដល់ សមាជិក សមាជិការ នៃ​គណបក្ស​ប្រជាជន​ស្រុក​រំដួល និង​សមាជិក​ចាស់​ដែលមាន​ស្រាប់ ទាំងអស់​ចូលរួម​បន្ត​ថែរក្សា និង​ផ្សព្វផ្សាយ​នូវ​សិ​មិ​ទ្ធិ​ផល ដែលជា​ស្នាដៃ​ដ៏​ល្អ​របស់​គណបក្ស​ប្រជា ពិសេស ត្រូវ​ពង្រឹង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ក្រុង សង្កាត់ មាន​សុវត្ថិភាព ដោយ​ចូលរួម​អនុវត្ត​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​

​ជាមួយគ្នានេះដែរ លោកជំទាវ​ក៏បាន​ជំ​រុញឱ្យ​មន្ត្រី​ដែលជា​សមាជិក​បក្ស​ទាំងអស់ ក៏ត្រូវ​ចេះ​រួបរួមសាមគ្គី ឯកភាពគ្នា​ជា​ធ្លុង​មួយ ប្រព្រឹត្តិ​តែ​អំពើ​ល្អ សុច្ចរិត ចេះ​ជួយ​គ្នា​គ្រប់​គ្រា​លំបាក ដោយឡែក​សម្រាប់ លោកស្រី​ថាក់ ឡា​នី ដែល​ទើប​ប្រកាស​ក៏ត្រូវ​មានចិត្ត​ស្មោះត្រង់​ចំពោះ​បក្ស ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជន​ចូលរួម​ការពារ​សន្តិភាព និង​សមិទ្ធិផល​ទាំងឡាយ ដែល​កើតចេញពី​ការខិតខំ​ដោយ​លំបាក​ក្នុង​រយៈពេល​ជាង ៤៣​ឆ្នាំកន្លងមក របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​ចេះ​ជួយ​ដោះស្រាយ​រាល់​ទុក្ខលំបាក​ជូន​ប្រជាជន​គ្រប់​កាលៈទេសៈ​។​

លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ សមាជិក សមាជិកា​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ការចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ នៅ​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល «៣ ការពារ​-៣ កុំ​» ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស ហើយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​គ្រប់ៗ​គ្នា « ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​» ដើម្បី​ទប់ទល់​នឹង​មេរោគ ប្រភេទ​ដែល​តា ឬ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេងទៀត ។​

ជា​ចុងក្រោយ​លោកជំទាវ​ក៏បាន​ឧបត្ថម្ភ​ជា​ម៉ាស​ចំនួន ២​ប្រអប់ និង​ថវិកា​មួយ​ចំ​ួ​ន​ជូន​ដល់​សមាជិក សមាជិកា ដែល​បាន​ចូលរួម​ថ្ងៃនេះ ផងដែរ​៕

ដោយ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ២ នាទីutes មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រ៉យទ័រ៖ អាមេរិក​នឹង​ជំរុញ​អឺរ៉ុប ទិញ​អាវុធ​ពី​ខ្លួន​បន្ថែមទៀត ដើម្បី​ជួយ​ដល់​អ៊ុយក្រែន

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ២០២៥

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម