ព័ត៌មានជាតិ
លោក ជី កានយូ បដិសេធលិខិតអនាមិកដែលផ្សាយដោយទូរទស្សន៍មួយ ខណៈលោកបានប្ដឹងទៅឧទ្ធរណ៍និងសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ភ្នំពេញ ៖ បន្ទាប់ពីបានឃើញនូវការផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍មួយ ដោយដកស្រង់ពីលិខិតអនាមិកគ្មានប្រភពច្បាស់លាស់ថា លោក ជី កាយូ សុំអភ័យទោសចំពោះលោក ស៊ុន ហួរនោះ ទើបនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ មេធាវីរបស់លោក ជី កានយូ បានអះអាងថា លោកមិនធ្លាប់បានធ្វើលិខិតសុំអភ័យទោស ហើយក៏ពុំបានទទួលស្គាល់នូវកំហុសអ្វី ដូចដែលអ្នកសារព័ត៌មានទាន់ហេតុការណ៍ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ( TV3) បានរៀបរាប់នោះឡើយ ព្រោះលោកជាជនរងគ្រោះសុទ្ធសាធនៅក្នុងរឿងនេះ ហើយក៏មិនទាន់ទទួលបាននូវដំណោះស្រាយសមរម្យណាមួយពីលោកស៊ុន ហ៊ួរ បន្តិចណាឡើយ។
យោងតាមលិខិតបដិសេធនិងបំភ្លឺ ដែលចេញដោយមេធាវី សួគ៌ា លឹមដារា ជាមេធាវីតំណាងដោយអាណត្តិរបស់លោក ជី កានយូ បានច្រានចោលនិងបដិសេធទាំងស្រុង ទៅលើលិខិតអនាមិកដែលបានចុះផ្សាយនោះ ហើយកូនក្ដីលោកនៅតែរក្សាគោលជំហរក្នុងការប្ដឹងលោក ស៊ុន ហួរ ពីបទរំលោភលើទំនុកចិត្តនិងឆបោកដដែល ត្បិតកូនក្ដីលោកបានយោគយល់អធ្យាស្រ័យនិងពន្យារពេលជូនលោក ស៊ុន ហួរ អស់រយៈពេល៣ឆ្នាំមកហើយ។ កូនក្ដីលោក កំពុងតែដាក់ពាក្យបណ្ដឹង ប្ដឹងឧទ្ធរណ៍ទៅនឹងដីកាសម្រេចតម្កល់រឿង ទុកឥតចាត់ការ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ លើសពីនេះទៀតកូនក្ដីរបស់លោក ក៏បានដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលសំណុំរឿងខាងលើនេះផងដែរ ។
លិខិតរបស់លោកមេធាវី សួគ៌ា លឹមដារា បន្តថា កូនក្ដីរបស់លោកនៅតែមានសង្ឃឹមយ៉ាងមុតមាំ ទៅលើវិស័យយុត្តិធម៌ ក៏ដូចជាសាលាឧទ្ធរណ៍រាជធានីភ្នំពេញផងដែរ នៅក្នុងការផ្ដល់ភាពយុត្តិធម៌ជូនលោក ជី កាយូ ដែលជាជនរងគ្រោះពិតប្រាកដផងដែរ ។ អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ។ បើយោងតាមលិខិតពាក្យស្នើសុំអន្តរាគមន៍របស់លោក ជី កាយូ គោរពជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺត្រូវបានក្រសួងយុត្តិធម៌ ទទួលចូលជាផ្លូវការហើយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។
សូមរំលឹកថា លោកឧត្ដមសេនីយឯក ស៊ុន ហួរ ក៏ធ្លាប់បានចេញលិខិតបដិសេធច្រានចោលការលើកឡើងរបស់ លោក ជី កានយូ និងអះអាងថា លោកជី កានយូ បំភ្លៃការពិត ប៉ុន្តែការបដិសេធរបស់លោកផ្កាយ៣ ស៊ុន ហួរនេះ ក៏ត្រូវបានលោក ជី កានយូ បង្ហាញភាពហួសចិត្ត និងមិនយល់ស្របតាមការរៀបរាប់របស់ លោក ស៊ុន ហួរ ដូចក្នុងលិខិតនោះទេ គឺលោកសុំឱ្យលោកស៊ុន ហួរ ទទួលស្គាល់សច្ចភាព និងត្រូវតែទទួលស្គាល់នូវអ្វី ដែលគាត់បានប្រព្រឹត្តមកលើរូបលោក ។ លោកមកប្រទេសកម្ពុជា ព្រោះតែស្រឡាញ់ពេញចិត្ត និងមកដើម្បីធ្វើការវិនិយោគ មិនមែនមកចង់មានជម្លោះជាមួយបុគ្គលណាមួយនោះទេ។
លោក ជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី បាននិយាយថា ថ្វីត្បិតលោកជាជនបរទេស ពុំមានដើមកំណើតនៅទីនេះក៏ពិតមែន តែបេះដូងរបស់លោកស្រឡាញ់ប្រទេសមួយនេះ និងគោរពថ្នាក់ដឹកនាំជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន(ប៉ាប៉ា-ម៉ាក់ម៉ាក់) ហើយលោកសុំឱ្យលោកស៊ុន ហួរ ទទួលស្គាល់ សច្ចភាព២ចំណុច ដោយទី១-សូមលោកស៊ុន ហួរ ត្រូវតែទទួលស្គាល់នូវអ្វីដែលគាត់បានប្រព្រឹត្តមកលើរូបលោក និងទី២-លោកស៊ុន ហួរ ត្រូវសងសំណងមកលោកវិញ តាមកិច្ចសន្យាទិញ-លក់ដី គឺសងនូវអ្វីដែលលោកគួរត្រូវបានប៉ុណ្ណោះ៕
ដោយ ៖ នរា
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត