Connect with us

ព័ត៌មានជាតិ

អនុព័ន្ធយោធា​ចិន អរគុណ​អគ្គបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា ដែល​ផ្ដល់​ការគាំទ្រ ធ្វើ​ឲ្យ​បេសកកម្ម​ការទូត​ទទួលបាន​ជោគជ័យ

បានផុស

នៅ

ការថ្លែងអំណរគុណ របស់​អនុ​ព័ន្ធ​យោធា​ចិន បានធ្វើ​ឡើង ខណៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានទទួល​ជួប​លោក​វរសេនីយ៍ឯក​ពិសេស លី ជី​ង​ហ្វេ​ង អនុព័ន្ធយោធា​សាធារណរដ្ឋ​ប្រជា មានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០២១​នេះ​។

ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក​ពិសេស លី ជី​ង​ហ្វេ​ង បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​ដែល​ក្នុង​រយៈពេល​ជិត ២ ឆ្នាំ​មកនេះ បាន​ផ្ដល់នូវ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ល្អ ធ្វើ​ឲ្យ​ការបំពេញ​បេសកកម្ម​ការ​ទូត​របស់លោក​ទទួលបាន​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី រវាង​កម្ពុជា​-​ចិន ដែលមាន​ពី​យូរលង់​មកហើយ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ប្រទេស​ទាំងពីរ​នៅតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា ជាពិសេស​នៅ​គ្រប់​គ្រា​លំបាក ប្រទេស​ទាំងពីរ​តែងមាន​ទំនាក់ទំនង​ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយផ្ដល់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ រួមទាំង​ថ្នាំពេទ្យ គ្រឿង​សម្ភារៈ បរិក្ខារ​ច្រើន​ទៀត ដើម្បី​ប្រយុទ្ធ​ទប់ទល់​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។

លើ​វិស័យ​យោធា នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​អរគុណ​ចំពោះ​កងទ័ព​ប្រជាជន​ចិន ដែល​បាន​ជួយ​ផ្គត់ផ្គង់​មធ្យោបាយ​សម្ភារៈ​ការពារ​អាកាស លំហរ​សមុទ្រ ការជួយ​ពង្រឹង​សមត្ថ​ភា​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ទៅ​បំពេញបេសកកម្ម​ការដោះមីន​នៅក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ក៏ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ការកសាង​សាលា​ហ្វឹកហ្វឺន ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ទាំង​ក្នុង និង​ក្រៅប្រទេស ពិសេស​សមយុទ្ធ​រួមគ្នា​កន្លងមក ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​បទពិសោធន៍ និង​បង្កើនបាន​នូវ​សមត្ថភាព​កងទ័ព​ប្រទេស​ទាំងពីរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ក៏បាន​ជូនពរ​ដល់​លោក​វរសេនីយ៍ឯក​ពិសេស លី ជី​ង​ហ្វេ​ង សូម​ឲ្យ​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​នៅក្នុង​ភារកិច្ច​ថ្មី ហើយ​មាន​ជំនឿ​ជាក់​ថា ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា ក្នុងនាម​ជា​មិត្ត​ដែកថែប និង​មាន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម