ព័ត៌មានជាតិ
ទឹកលិចប៉ុស្តិ៍នគរបាលព្រំដែនច្រើនកន្លែង លំនៅដ្ឋានពលរដ្ឋនឹងលិចបើនៅតែបន្តធ្លាក់ភ្លៀង
ប៉ុស្តិ៍នគរបាលព្រំដែនជាច្រើនកន្លែងត្រូវទឹកលិចនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែលំនៅដ្ឋាន និងដំណាំពលរដ្ឋ នឹងលិចបន្តទៀតបើភ្លៀងនៅតែធ្លាក់បន្ត។
កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានចុះពិនិត្យមើលស្ថានភាពទឹកលិច នៅតាមបណ្តាគោលដៅនីមួយៗក្នុងភូមិសាស្ត្រ របស់ប៉ុស្តិ៍នគរបានីមួយៗនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈព្រំដែនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាពេលដែលទឹកលិចប៉ុស្តិ៍នោះលោកបានដឹកនាំ កម្លាំងចុះពិនិត្យមើលស្ថានភាពដែលទឹកលិចនៅតាមបណ្តាគោលដៅនីមួយៗក្នុងភូមិសាស្ត្រ របស់ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរកំបុត និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកខ្វាវដែលចំណុចនោះត្រូវលិចដោយជំនន់ទឹកភ្លៀងនិងទឹកហូរពីតំបន់ខ្ពស់ខាងជើងនៃច្រមុះភ្នំដងរែក។

លោក នៃ ពៅ មេឃុំគោករមៀតបានប្រាប់អ្នកសារព័ត៍មានថា ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីខាងទឹកដីថៃបានចុះមកទឹកដីកម្ពុជាមែននៅក្នុងភូមិសាស្ត្រចុងខាងជើងនៃឃុំគឺភូមិបឹងតាស្រី (មហោស្រព) ដែលជាប់នឹងអូរកំបុតមានប្រភពនៅច្រមុះជួររភ្នំដងរ៉ែកមកទល់ពេលនេះ ទឹកទើបឡើងបាន០,៥ម៉ែត្រទេ។
ដូច្នេះ ស្ថានភពទឹកមិនទាន់គម្រាមកំហែងឬលិចលំនៅឋាន ទីធ្លាភូមិនិងស្រែចម្ការរបស់ពលរដ្ឋនៅឡើយទេ៕

អត្ថបទៈ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ