ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយ លុកស្រុកម៉ាឡៃលិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារកម្លាំងកងទ័ពកំពុងចុះជួយសង្គ្រោះយកទៅដាក់ទីទួលសុវត្ថិភាព
ភ្លៀងផង ទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃផង ធ្វើឱ្យទឹកជំនន់វាយលុកស្រុកម៉ាឡៃ លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារកម្លាំងកងទ័ពទាំង៣កំពុងចុះជួយសង្គ្រោះយកទៅដាក់ទីទួលសុវត្ថិភាព នៅវេលាម៉ោង៨យប់ថ្ងៃ ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១។

ក្រោយពីទឹកលិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនោះលោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានដឹកនាំកម្លាំង១ក្រុមចុះជួយជញ្ជូនសម្ភារប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ចំនួន៥ គ្រួសារនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទឹកជំនន់ទឹកភ្លៀងហូរធ្លាក់មកពីប្រទេសថៃធ្វើឱ្យផ្ទះប្រជាពលរដ្ឋរស់នៅភូមិថ្មីជាច្រើនគ្រួសាររងគ្រោះលោកបានដឹកនាំកម្លាំង១ក្រុមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃយកទៅដាក់ទីទួលដោយសុវត្ថិភាពអស់ហើយ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាកម្លាំងអង្គភាពទាំងបី មានយោធា អាវុធហត្ថ និងនគរបាលមានភារកិច្ចបន្ថែមពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ មានជំនន់ទឹកភ្លៀងជាដើម។
លោកបានបញ្ជាក់ឲ្យដឹងបន្តថាទន្ទឹមនិងធ្វើកិច្ចការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងត្រូវធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ។

ក្នុងនោះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលមានទឹកជំនន់សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើមផងដែរ៕
អត្ថបទៈ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ