ព័ត៌មានជាតិ
តេស្តលើអាជីវករផ្សារ K R D ក្នុងស្រុកកំរៀង រយៈពេល៣ថ្ងៃ រកឃើញអ្នកវិជ្ជមានកូវីដ ដល់ ២៥២នាក់
ផ្សារស្រុកកំរៀង ដែលស្ថិតនៅក្បែរច្រកអន្តរជាតិដូង ត្រូវបានអាជ្ញាធរស្រុកចុះបិទភ្លាមៗ ព្រមទាំងបានចាត់ទុកជាតំបន់ក្រហម បន្ទាប់ពីបានធ្វើតេស្តលើក្រុមអាជីវករ រយៈពេល៣ថ្ងៃកន្លងមកនេះ បានរកឃើញវិជ្ជមាន កើនឡើងដល់ ២៥២ នាក់ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំរៀងបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ គឺថ្ងៃទី៨ ទី៩ និងទី ១០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកលើអាជីវករ និងអ្នកនៅក្នុងផ្សារ K R D ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង និងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ សរុបចំនួន ២៥២ នាក់ ក្នុងនោះស្រី ១៣៩ នាក់ ។


ការចុះយកសំណាករយៈពេល៣ថ្ងៃ ជាលទ្ធផលគឺ ថ្ងៃទី៨ កញ្ញា ធ្វើតេស្តលើមនុស្សចំនួន ៣៧៩ នាក់ រកឃើញវិជ្ជមានចំនួន ១៣៤ នាក់ ក្នុងនោះស្រី ៧០ នាក់ ថ្ងៃទី៩ កញ្ញា ធ្វើតេស្តលើមនុស្សចំនួន ២១៧ នាក់ រកឃើញវិជ្ជមានចំនួន ៧៨ នាក់ ក្នុងនោះស្រីចំនួន ៤៣ នាក់ និងថ្ងៃចុងក្រោយនៃការយកសំណាក គឺថ្ងៃទី១០ កញ្ញា ធ្វើតេស្តលើមនុស្សចំនួន ១៧៧ នាក់ រកឃើញវិជ្ជមានចំនួន ៤០ នាក់ ក្នុងនោះស្រី ២៦ នាក់ ។


បន្ទាប់ពីបានរកឃើញវិជ្ជមានហួសពីការស្មានរួចមក អាជ្ញាធរស្រុកបានសម្រេចចុះបិទខ្ទប់ទីតាំងខាងលើ និងបរិវេណជុំវិញផ្សារជាបណ្តោះអាសន្ន រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី ដោយបានបញ្ជូនអ្នកផ្ទុកទៅកាន់ស្រុកសំពៅលូនដើម្បីព្យាបាល ចំណែកអ្នកនៅសល់ត្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ដោយអាជ្ញាធរបានដាក់តំបន់នេះជាតំបន់ក្រហមផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី