ព័ត៌មានជាតិ
អ្នកជំងឺកូវីដ១៩ ប្រភេទអាល់ហ្វាជិត២០០០នាក់ កំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាលស្តាតអូឡាំពិក
ប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក បានឱ្យដឹងថា បច្ចុប្បន្ននេះមានអ្នកជំងឺកូវីដ១៩ ប្រភេទអាល់ហ្វាជិត២០០០នាក់ កំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលព្យាបាលស្តាតអូឡាំពិក ក្នុងនោះមានអ្នកជំងឺមានសភាពធ្ងន់ធ្ងរប្រមាណជិត៣០០នាក់ ភាគច្រើនជាមនុស្សចាស់ ដែលមានជំងឺប្រចាំកាយច្រើន។
លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក បានមានប្រសាសន៍កាលពីថ្ងៃទី១០កញ្ញានេះថា មណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិកនេះ អាចដាក់អ្នកជំងឺបានប្រមាណជិត៥០០០គ្រែ ដែលជាមណ្ឌលធំជាងគេ នៅកម្ពុជាសម្រាប់ទទួលការព្យាបាលអ្នកជំងឺកូវីដប្រភេទអាល់ហ្វា។ ចំណែកជំងឺកូវីដ១៩ប្រភេទដែលតា យើងមិនទទួលទេព្រោះមានមណ្ឌលផ្សេង។
លោកសាស្ត្រាចារ្យបានបន្តថា គិតត្រឹមព្រឹកថ្ងៃទី១០កញ្ញា នៅមណ្ឌលមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១៨៨៦នាក់ ក្នុងនោះមានអ្នកជំងឺចំនួន២៧០នាក់ មានសភាពធ្ងន់ធ្ងរដាក់អុកស៊ីហ្សែន ហើយក្នុងចំណោមនោះ បានបញ្ជូនមកពីមណ្ឌលព្យាបាលព្រីមៀសែនសុខ ប្រមាណជិត៨០០នាក់ ដោយសារក្រសួងបានយកមណ្ឌលព្រីមៀ ទុកសម្រាប់ព្យាបាលអ្នកជំងឺបំប្លែងថ្មីប្រភេទដែលតាវិញ។ លោកសាស្ត្រាចារ្យបានបន្តទៀតថា បច្ចុប្បន្ននេះ ចំនួនអ្នកជំងឺចូលសម្រាកក្នុងមណ្ឌលមានការថយចុះ ត្រឹមប្រមាណ៥០នាក់ ប៉ុណ្ណោះក្នុង១ថ្ងៃ បើធៀបកាលពីផ្ទុះដំបូង ដែលមានរហូតដល់២០០ទៅ៣០០នាក់ឯណោះ។ ចំណែកអ្នកជាសះស្បើយវិញ ក៏មានចំនួនប្រហាក់ប្រហែល៥០នាក់ផងដែរ ក្នុង១ថ្ងៃ។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា នៅថ្ងៃ១០ ខែកញ្ញា មានករណីស្លាប់ចំនួន៣នាក់ ដែលជាមនុស្សមានវ័យចំណាស់មានជំងឺប្រចាំកាយច្រើន។ ប៉ុន្តែកន្លងមក ក៏មានអ្នកជំងឺវ័យក្មេងបានស្លាប់ដែរ ដោយសារមានជំងឺប្រចាំកាយនិងមានទម្ងន់១០០គីឡូ។ យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យបានបបញ្ជាក់ថា មានអ្នកជំងឺវ័យចំណាស់ខ្លះ ក៏បានជាសះស្បើយដែរ ដោយសារអាស្រ័យទៅលើស្ថានភាពអ្នកជំងឺម្នាក់ៗ និងគាត់ខិតខំប្រឹងប្រែងជម្នះ ក្នុងការព្យាបាលព្រមទាំងមានកម្លាំងចិត្តពីខាងក្រៅផង។ លោកសាស្ត្រាចារ្យបានគត់សម្គាល់ថា អ្នកជំងឺស្រាលៗអាចព្យាបាលជាសះស្បើយមានរយៈពេលពី១០ទៅ១៥ថ្ងៃនិងអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរអាចអូសបន្លាយរហូតដល់ទៅជាង១ខែឬលើសនេះ ក៏មានទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ។ គិតមកទល់នឹងពេលនេះ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ថយចុះចំនួន៦មណ្ឌល ពោលគឺនៅសល់១១មណ្ឌល ខណៈកាលពីមុនមានចំនួន ១៧មណ្ឌល។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថយចុះចំនួនមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដោយសារហេតុផល៣យ៉ាង ដែលក្នុងនោះ ទី១ ការថយចុះនៃចំនួនអ្នកឆ្លង ទី២ អ្នកឆ្លងជំងឺកូវីដ-១៩ ស្ថិតក្នុងសភាពកម្រិតស្រាលបានសម្រាកព្យាបាលនៅតាមផ្ទះ និង ទី៣ អ្នកជំងឺដែលនៅតាមមណ្ឌល ត្រូវបានព្យាបាលជាសះស្បើយច្រើន។ លោក ម៉េត មាសភក្តី បានបញ្ជាក់បន្តថា សម្រាប់មណ្ឌលព្យាបាលដែលជាសាលារៀនចំនួន២កន្លែង ដែលនៅសល់ក្នុងចំណោម ១១មណ្ឌលនោះ អាជ្ញាធរក៏បានត្រៀមរៀបចំបញ្ជូនអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កចេញពីសាលាទាំង២នេះទៅទីតាំងផ្សេង ដើម្បីត្រៀមសម្រាប់ការបើកដំណើរការសាលារៀនឡើងវិញផងដែរ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញមានមណ្ឌលព្យាបាល អ្នកជំងឺបំប្លែងខ្លួនថ្មី Delta ចំនួន៥រួមមាន មណ្ឌលព្យាបាលព្រីមៀសែនសុខ មណ្ឌលព្យាបាលមង្គលឧត្តម មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីម សាមគ្គី មណ្ឌលព្យាបាលសែនសុខ១ អតីតពិភពថ្មីសែនសុខ និងមណ្ឌលព្យាបាលចាក់អង្រែ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់