ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យភេទទី៣ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីភ្ជង់ប្លន់លុយពីជនជាតិចិន
ជនសង្ស័យជាភេទទី៣ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវកម្លាំងសមត្ថិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើកាំបិតចុងស្រួចភ្ជង់គំរាមជនជាតិចិនប្លន់យកការបូបលុយបានសម្រេចហើយព្យាយាមរត់គេចខ្លួនក៏ត្រូវបានកម្លាំងមូលដ្ឋានឃើញទាន់ដេញចាប់បានម្នាក់និងរត់រួច៣នាក់។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានឲ្យដឹងថា ការឃាត់ជនសង្ស័យបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៤៨ភូមិ៥ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយពីជនរងគ្រោះជាជនជាតិចិន បានសម្រចដោយប្រើកាំបិតចុងស្រួច។

ជនសង្ស័យមានឈ្មោះ១ ឈ្មោះ លី គឹមឡេង ភេទប្រុស (ខ្ទើយ )អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះក្នុង សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ មុខរបរពុំពិតប្រាកដ(ឃាត់ ខ្លួន )។ ទី២ ឈ្មោះ ស្រី នាង ភេទស្រី ជនខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ(គេចខ្លួន)។ ទី៣ ឈ្មោះ ស្រី រើម ភេទស្រី ជនខ្មែរ មុខរបរនិងទី លំនៅពុំពិតប្រាកដ(គេចខ្លួន ) ។ និង៤ ឈ្មោះ អាម៉ាប់ ភេទប្រុស ជនខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ (គេចខ្លួន )។ចំណែកជនរងគ្រោះមានឈ្មោះ YANG YOUJIANG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនDiamond Twins ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខEG2085060 បាត់ទឹកប្រាក់ចំនួន៤០០$(បួនរយដុល្លារ អាមេរិក)ត្រូវបានបក្ខពួកជនសង្ស័យយករត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីរសៀលជនរងគ្រោះស្រវឹងស្រាបានអង្គុយនៅកន្លែងកើតហេតុស្រាប់ជនសង្ស័យឈ្មោះ រើម បានទៅហៅបក្ខពួកដើម្បីធ្វើយកកាំបិតចុងស្រួចមកភ្ជង់គំរាមទៅលើជនរងគ្រោះ ស្របពេលកម្លាំងប៉ុស្តិ៍កំពុងល្បាតឃើញដូច្នេះក៏ចុះបង្ក្រាបភ្លាមៗ ដោយឃាត់បានជនសង្ស័យចំនួន១នាក់ ចំណែក០៣នាក់ទៀត រត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿង និងបើកការស្រាវជ្រាវរកបក្ខពួកដែររត់គេចខ្លួននោះមកផ្តន្ទាទោសតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?