ព័ត៌មានជាតិ
អាជ្ញាធរ បន្តស្នើពលរដ្ឋ សូមកុំធ្វើចរាចរណ៍លើកំណាត់ផ្លូវ ៣៧១ ខណៈការសាងសង់ស្ថានីយ បូមទឹកបឹងទំពន់ កំពុងដំណើរការ
បើទោះបីដឹងថា ការសាងសង់ស្ថានីយបូមទឹកបឹងទំពន់ ផ្លូវលេខ ៣៧១ កំពុងដំណើរការរាល់ថ្ងៃនេះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តការធ្វើចរាចរណ៍ទៅមកជាហូរហែ ធ្វើឲ្យតំបន់មួយនេះមានការកកស្ទះចរាចរណ៍ប៉ះពាល់ខ្លះៗទៅដល់ដំណើរការសាងសង់ផងដែរ។
ដើម្បីបញ្ចៀសបញ្ហានេះ អាជ្ញាធរ សូមបន្តធ្វើការស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើចរាចរណ៍លើកំណាត់ផ្លូវ ៣៧១ (ផ្លូវទំនប់បឹងទំពន់) ខណៈការសាងសង់ស្ថានីយបូមទឹកបឹងទំពន់កំពុងដំណើរការជារៀងរាល់ថ្ងៃ។
សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទកំណាត់ផ្លូវទំនប់បឹងទំពន់ (លេខ៣៧១) ត្រង់ចំណុចការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងទំពន់ រយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា សូមបងប្អូនប្រជាពលរដ្ឋពង្វាងផ្លូវតាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ។
ក្នុងផែនការដោះស្រាយបញ្ហាទឹកជំនន់ជន់លិចនៅតំបន់ភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ០១ ម៉ែត្រ ចំនួន ០២ គ្រឿង មានសមត្ថភាពបូមទឹក ០៦ ម៉ែត្រគូប ក្នុង ០១ វិនាទី ដែលដំណើរការសាងសង់នេះឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹកចំនួន ០៣ ខ្សែ នៅក្រោមផ្លូវលេខ ៣៧១។
បន្ថែមពីនោះ ដើម្បីបញ្ចប់គម្រោងសាងសង់ខាងលើឲ្យបានឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការពង្វាងចរាចរណ៍ដូចខាងក្រោម ៖
១-ការធ្វើចរាចរណ៍ពីទិសផ្លូវលេខ ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ ៣៧១ ត្រូវពង្វាង និងធ្វើចរាចរណ៍ត្រង់តាមផ្លូវលេខ ២៧១ ឆ្ពោះទៅទិសស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ ២១៧។
២-ការធ្វើចរាចរណ៍ពីទិសផ្លូវលេខ ២១៧ ទៅទិសផ្លូវលេខ ៣៧១ នៅទីតាំងស្ថានភូមិម័ល ត្រូវពង្វាងចរាចរណ៍ត្រង់តាមតម្រាយផ្លូវលេខ ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ ២៧១។
៣-ដោយសារផ្លូវពង្វាងបណ្ដោះអាសន្នសងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរណ៍ឆ្លងកាត់អនុញ្ញាតរថយន្តធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៨ និង ០០ នាទី ដល់ម៉ោង ១៧ និង ០០នាទី រយៈពេល ០៣ ខែ។ ផុតរយៈពេលនេះ ការដ្ឋាន នឹងបញ្ចប់ការងារ ហើយនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់