ព័ត៌មានជាតិ
សហគ្រាស ទៀណាំហាក់ ផ្ដល់គ្រែពេទ្យចំនួន១៨០ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ សហគ្រាស ទៀណាំហាក់ បានយកគ្រែពេទ្យចំនួន១៨០គ្រែជាបន្តបន្ទាប់ក្នុងគ្រែ១មានតម្លៃ៣០០ដុល្លារគិតជាទឹកប្រាក់ទាំង១៨០គ្រែនោះស្មើនិងចំនួន៥៤.០០០ដុល្លារ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីសម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ។

រយះពេលកន្លងមកសហគ្រាស ទៀណាំហាក់ បានទិញគ្រែពេទ្យចំនួន១៨០គ្រែ យកទៅជូនរដ្ឋបាលខេត្តបន្ទាយមានជ័យជាច្រើនលើកមកហើយដើម្បីយកទៅចែកជូនតាមមន្ទីរពេទ្យបង្អែកស្រុកនៅតាមជនបទដែលកំពុងខ្វះខាត ចំណែក១០គ្រែយកទៅជូនមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ និង៥គ្រែជូនមន្ទីរពេទ្យបង្អែកពួកក្នុងខេត្តសៀមរាប។
ក្នុងនោះដែរលោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់សហគ្រាស ទៀណាំហាក់ ដែលបានធ្វើការឧបត្ថម្ភ គ្រែពេទ្យចំនួន១៨០ជាបន្តបន្ទាប់កន្លងមក គិតជាទឹកប្រាក់ចំនួនប្រាក់៥៤.០០០ដុល្លារសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ.19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ។លោកថាមនុស្សធម៌ទាំងអស់នេះ លោកនិងខិតខំប្រើប្រាស់ឲ្យចំទិសដៅនៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តបន្ទាយមានជ័យទាំងអស់។ ក្នុងនោះម្ចាស់សហគ្រាស ទៀណាំហាក់ ធ្វើការកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ ជាពិសេស គឺខេត្តបាន គ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបាន បញ្ជូនឲ្យពួកគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរផងដែរ។

សគ្រាសរបស់លោកសូមទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះបន្តទៀត ដោយត្រូវបន្ត ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាគឺ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា