ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន បើកកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ។
ឆ្លៀតឱកាលោកជំទាវក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ គណបក្សខេត្ត អនុប្រធានប្រចាំការ គណៈបញ្ជការយុទ្ធនាការបោះឆ្នោត រួមជាមួយឯកឧត្តម លោកជំទាវក្រុមការងារគណបក្ស ពិសេសគណៈបញ្ជការយុទ្ធនាការបោះឆ្នោតថ្នាក់ខេត្ត ទាំងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់បានយកចិត្តទុកដាក់សហការបំពេញភារកិច្ចសម្រេចទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងការចូលរួមដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺរាតក្បាតកូវីដ-១៩ ក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ដើម្បីជួយលើកកម្ពស់ក្នុងការចូលរួមចាត់តាំងអនុវត្តការងារសម្រាប់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោកជំទាវក៏បានស្នើដល់ ឯកឧត្តមលោកជំទាវ ត្រូវយកចិត្តទុកដាក់ខ្ពស់លើ ៖
១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ សម្រាប់ប្រើប្រាស់ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ដោយខិតខំ ជំរុញអ្នកមិនទាន់បានចុះឈ្មោះ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ។
២. គ្រប់ប្រធានគណៈកម្មការនីមួយៗចំណុះឲ្យខេត្តស្វាយរៀង ត្រូវរៀបចំផែនការសកម្មភាព លំអិតជាក់ស្តែងសម្រាប់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ រហូតដល់ចប់ដំណើរការបោះឆ្នោត ។
៣. ការត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ គឺធ្វើឡើងស្របតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍កណ្តាល ដែលការរៀបចំសន្និបាតគណបក្ស ឃុំ សង្កាត់ឱ្យបានរួចរាល់យ៉ាងយូរមុនបំណាច់ខែមករា ឆ្នាំ២០២២។
៤. សូមបន្តពង្រឹងប្រសិទ្ធភាពការងារនៅគ្រប់ឃុំ សង្កាត់ ចាប់ពីក្រោយសន្និបាតគណបក្ស ឃុំ សង្កាតរហូតដល់ថ្ងៃបើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ។
៥. ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ត្រូវជួយគាំទ្រដល់បេក្ខជន ដើម្បីម្ចាស់ការក្នុងការត្រៀមឯកសារស្តីពីស្នាដៃ ទិសដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អ ស្ថានភាព និងការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួនសម្រាប់ធ្វើការឃោសនាតាមការកំណត់នៃច្បាប់។
ជាពិសេស នៅក្នុងបរិការណ៍កូវីដ១៩នេះ លោកជំទាវក៏បានសើ្នឲ្យសមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីតែម្ដង៕
អត្ថបទ៖ វិមាន
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?