ព័ត៌មានជាតិ
ស្រុកមង្គលបូរីក្នុងឃុំសឿទឹកជំនន់ចាប់ផ្តើមឡើងពេញស្ទឹងនិងហូរកាត់ខ្នងប្រឡាយអាជ្ញាធរស្រុកមង្គលបូរីត្រៀមជម្លៀសប្រជាពលរដ្ឋហើយ
បន្ទាយមានជ័យ ៖ តាមការអះអាងរបស់លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកជំនន់ទឹកភ្លៀងចាប់ផ្តើមឡើងពេញប្រៀបស្ទឹង និង ហូរកាត់ខ្នងប្រឡាយជាបណ្តើរៗហើយ ក្នុងចំណុច ភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកមង្គលបូរីបានចុះពិនិត្យស្ថានភាពទឹកនិងត្រៀមជម្លៀសប្រជាពលរដ្ឋណាលិចទៅទីទួលសុវត្ថិភាពផងដែរ។

លោក រ័ត្ន ដាស៊ីណង់បានប្រាប់ឲ្យដឹងបន្តទៀតថា កម្រិតបរិមាណទឹកក្នុងពេលនេះ ក្រុមការងារស្រុកមង្គលបូរីនៅគ្រប់គ្រងបាន ប៉ុន្តែសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ តូចៗ និងត្រៀមខ្លួនចំពោះ បញ្ហាគ្រោះទឹកជំនន់ ផងដែរ។

លោកបានប្រាប់បន្តឲ្យដឹងទៀតថា ស្ថានភាពកម្រឹតទឹកស្ទឹងមង្គលបូរីកំពុងហក់ឡើងយ៉ាងគំហុកក្នុងឃុំសឿលោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលពីស្ថានភាពទឹកនេះហើយបើទឹកនៅតែបន្តភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃទៀតនោះនឹងត្រូវប្រកាសអាសន្នចំនួន៤ឃុំ ក្នុងនោះរួមមាន ឃុំបត់ត្រង់ រហាត់ទឹក ចំណោម និងឃុំសឿ។

ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាតនិងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម។

លោក រ័ត្ន ដាស៊ីណង់បានធ្វើការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់នៅតាមដងស្ទឹង ដែលអាចកើតមានក្នុងស្រុកមង្គលបុរីនេះ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងស្រុកមង្គលបូរី ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ