ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេចបិទក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ បន្ទាប់ពីរកឃើញ មានការឆ្លងរាលដាលមេរោគកូវីដ១៩ខ្លាំង
អាជ្ញាធរខេត្តសៀមរាប សម្រេចបិទក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ បន្ទាប់ពីរកឃើញ មានការឆ្លងរាលដាលមេរោគកូវីដ១៩ខ្លាំង
អាជ្ញាធរខេត្តសៀមរាប សម្រេចបិទក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ បន្ទាប់ពីរកឃើញ មានការឆ្លងរាលដាលមេរោគកូវីដ១៩ខ្លាំង
រសៀលនេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា សម្រេចបិទក្រុងសៀមរាបមួយសប្ដាហ៍ ឬ៧ថ្ងៃ ក្នុងបំណងដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានការកើនឡើងមិនស្រាកស្រាន្ត។

លោកបញ្ជាក់ថា ប្រសិនបើការបិទបណ្ដោះអាសន្ន៧ថ្ងៃនេះ មានការធូរស្រាល និងអាចរកឃើញអ្នកជំងឺកូវីដ-១៩ បានទាន់ពេលវេលានោះ អ្វីៗនឹងល្អប្រសើរវិញ។

លោកមានប្រសាសន៍ថា «ការបិទនេះ មិនមែនធ្វើបាបបងប្អូនប្រជាពលរដ្ឋទេ តែគ្រាន់ថា ជាការចាំបាច់ ត្រូវកាត់ផ្ដាច់ប្រភពចម្លង សូមឲ្យប្រជាពលរដ្ឋ អត់ធ្មត់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីចូលរួមជាមួយគ្នា»។
លោកអភិបាលខេត្តបន្ថែមថា វិធានការនេះធ្វើឡើងក៏ដោយសារការសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកជុំវិញស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ មានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មិនស្រាកស្រាន្តសោះនារយៈពេលចុងក្រោយនេះ។ ពិសេសនោះគឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់ចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និងលក់គ្រឿងស្រវឹងជាដដែល។

លោកបញ្ជាក់ថា អាជ្ញាធរនឹងចុះទៅទីប្រជុំជន និងតាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យតែម្ដង។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបនិងចេញលិខិតផ្លូវការជុំវិញករណីបិទខ្ទប់ក្រុងសៀមរាប ដាក់ជាតំបន់លឿងទុំ។

លោកអភិបាលស្នើសុំឱ្យពលរដ្ឋកុំស្លន់ស្លោ ព្រោះថាទីផ្សារនៅតែបើកជាធម្មតា លោកអភិបាល ក៏ទទូចឲ្យពលរដ្ឋចូលរួម និងសហការដើម្បីឲ្យការងារនេះសម្រេចបានជាផ្លែផ្កាទាំងអស់គ្នា ក៏ដូចជាដើម្បីឲ្យស្ថានការណ៍វិលត្រឡប់មករកសភាពដើមវិញ៕
ដោយ ៖ គឿនវេត









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ