ព័ត៌មានជាតិ
ទើបរកឃើញថ្មី ស្ថានីយបុរាណជាង ២០០ កន្លែង នៅខេត្តជាប់ព្រំដែនថៃ
អាជ្ញាធរខេត្តបន្ទាយមានជ័យបានរកឃើញស្ថានីយបុរាណជាង ២០០ កន្លែងទៀត ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
លោក យង់ តាំងកូយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានឲ្យកម្ពុជាថ្មីដឹងថា ស្ថានីយបុរាណទើបរកឃើញថ្មីមានដូចជា ទួលប្រាសាទ ទួលបុរាណ ទួលកប់សព ស្រះបុរាណ ផ្លូវបុរាណជាដើម។

ស្ថានីយបុរាណរាប់សិបកន្លែង កន្លងមកមានពលរដ្ឋមួយចំនួននាំគ្នាជីកគាស់កកាយ ដើម្បីរុករកគ្រឿងអលង្ការបុរាណ យកទៅធ្វើអាជីវកម្ម ដែលធ្វើឲ្យខូចខាតប៉ះពាល់ដល់សម្បត្តិវប្បធម៌របស់ជាតិ។
លោក យង់ តាំងកូយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានបន្តថា អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ បានចុះទៅបង្រ្កាបជាបន្តបន្ទាប់ និងខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមការពារ និងថែរក្សាកេរ្តិ៍តំណែលរបស់ជាតិកុំឲ្យបាត់បង់។


គិតមកដល់ពេលនេះ មន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យបានស្រាវជ្រាវរកឃើញ ស្ថានីយបុរាណចំនួន ៩១១ កន្លែងនៅទូទាំងខេត្ត។ ក្រៅពីស្ថានីយបុរាណ ខេត្តបន្ទាយមានជ័យនៅសេសសល់សំណង់បុរាណជាប្រាសាទដែលនៅមានរូបរាងចំនួន ៣២ កន្លែង។ ប្រាសាទដែលនៅសេសសល់ទាំង ៣២ កន្លែងមានទីតាំងនៅតាមបណ្តាញស្រុកមួយចំនួនដូចជា៖
១/ ក្រុងសិរីសោភ័ណ្ឌមាន ០១ កន្លែង
-ប្រាសាទភ្នំកងវ៉ា
២/ ស្រុកថ្មពួកមាន ២០ កន្លែង៖
-ប្រាសាទបន្ទាយឆ្មារ
-ប្រាសាទតាស៊ឹម
-ប្រាសាទយាជូន
-ប្រាសាទយាយតុំ
-ប្រាសាទចិញ្ចឹមត្រី
-ប្រាសាទតាណែម
-ប្រាសាទសំណាងតាសុខ
-ប្រាសាទតាប្លាំង
-ប្រាសាទតាព្រហ្ម
-ប្រាសាទមេបុណ្យ (កើត)
-ប្រាសាទបន្ទាយទ័ព
-ប្រាសាទតុប
-ប្រាសាទប្រុស
-ប្រាសាទត្រពាំងមម៉ាំង
-ប្រាសាទល្បើកល្វា
-ប្រាសាទក្រហម
-ប្រាសាទពន្លាក់
-ប្រាសាទកូនដំរី
-ប្រាសាទដំបូក
-ប្រាសាទមេបុណ្យ (ជើង)
៣/ ស្រុកស្វាយចេក មាន ០៦ កន្លែង
-ប្រាសាទភាស
-ប្រាសាទបន្ទាយព្រាវ
-ប្រាសាទគុក
-ប្រាសាទល្បើកស្វាយ
-ប្រាសាទល្បើកអំពិល
-ប្រាសាទសំរោង
៤/ ស្រុកព្រះនេត្រព្រះ មាន ០៣ កន្លែង៖
-ប្រាសាទប្រាំ
-ប្រាសាទចាអើ
-ប្រាសាទចេតិយ៍
៥/ ស្រុកភ្នំស្រុក មាន ០២ កន្លែង
-ប្រាសាទភ្នំកូនខ្លែង
-ប្រាសាទសំរោង
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់