ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ «សន្តិភាព» ដែលកម្ពុជាទទួលបានពេញលេញ គឺបន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនអាចសម្រេចបានសន្តិភាព ពេញលេញនោះទេ បើទោះបីជាសហគន៍អន្តរជាតិ បានចំណាយថវិកាអស់ប្រមាណ២ ពាន់លានដុល្លារអាមេរិក នាដើមទស្សវត្សន៍ឆ្នាំ១៩៩០ ក៏ដោយ។ សន្តិភាព ដែលប្រទេសកម្ពុជាទទួលបានពេញលេញ គឺបន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ នាឆ្នាំ១៩៩៨។ ការគូសបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី«សន្ដិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈបទពិសោធន៍ ដែលស្ដែងចេញពីការវិវត្ត នៃស្ថានការណ៍នយោបាយ នៅប្រទេសអាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងទៀត យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធ នៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេសដទៃទៀត មិនអាចដើរតួជំនួស ក្នុងការកសាងនេះបានឡើយ។
ក្នុងន័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា »ភាពជាម្ចាស់ប្រទេស« គឺជាគន្លឹះឈានឆ្ពោះ ទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តភាព។ និយាយមួយបែបទៀត បានន័យថា ប្រទេសដទៃ មិនអាចមកបណ្ដុះគុណតម្លៃ និងប្រព័ន្ធនយោបាយ ឲ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការការរីកលូតលាស់ ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា «ជាក់ស្ដែង កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណា យកបទពិសោធន៍។ សន្តិភាពពេញលេញ ដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើង ដោយមានការចូលរួម ពីភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេស»។
តាមសម្ដេចតេជោ ហ៊ុន សែន នាដើមទស្សវត្សន៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជា មិនអាចសម្រេចបានសន្តិភាព ពេញលេញនោះទេ បើទោះបីជាសហគន៍អន្តរជាតិ បានចំណាយថវិកាអស់ប្រមាណ២ ពាន់លានដុល្លារអាមេរិក។ សង្រ្គាមនៅតែបន្ត អូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈាន ទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងចំណោមជាតិសាសន៍របស់យើង។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា «យើងត្រូវមាន ភាពជាម្ចាស់ប្រទេស នៅក្នុងការកសាងសន្តិភាព និងកសាងប្រទេសជាតិ នៅក្រោយជម្លោះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/09/02-26-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត