Connect with us

ព័ត៌មានជាតិ

កិច្ចព្រមព្រៀង​សំខាន់មួយ​សម្រេច​បាន កាល​ដំណើរទស្សនកិច្ចប្រមុខ​ការ​ទូត​ចិនលោក វ៉ាង យី ឆ្នាំ​មុន

បានផុស

នៅ

កាលពីខែតុលា ឆ្នាំ២០២០ លោក វ៉ង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋបជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាច្រកកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១១-១២ ដែល​គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមគ្នាជំរុញ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ-១៩ ជាសកល និងការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសទស្សនកិច្ចរបស់លោក វ៉ាង យី កាលពី​ខែ​តុលា​ឆ្នាំ ២០២០ ក៏​មានការ​ចុះ​ហត្ថលេខា​លើ​​ឯកសារសំខាន់ៗចំនួនបួនរួមមាន៖

ទី១, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ទី២, កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ហិរញ្ញប្បទានឥតសំណងចំនួន៩៥០លានយ័ន (ប្រមាណ១៤០ លានដុល្លារអាមេរិក)។

ទី៣, លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

និងទី៤, លិខិតប្ដូរសារស្តីពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងទ្វេភាគី លើកដំបូងរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យពាណិជ្ជកម្មទ្វេភាគី អាច ឈានដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម