Connect with us

ព័ត៌មានជាតិ

រាជធានីខេត្តចំនួន៦ បានបញ្ចប់​យុទ្ធនាការ ចាក់វ៉ាក់សាំង​ដូស​ទី១

បានផុស

នៅ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍នៅព្រឹកថ្ងៃទី១២កញ្ញានេះថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន៦ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាកសាំង​ដូស​ទី១​ដោយជោគជ័យ និងបន្តចាក់ដូសទី២និងដូសទី៣ជាបន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា រាជធានីខេត្តទាំង៦​រួមមាន រាជធានីភ្នំពេញ ព្រះសីហនុ កែប កណ្តាល ខេត្តប៉ៃលិន និងពោធិសាត់។ នៅថ្ងៃស្អែកនឹងបន្តទៅបិទនៅខេត្តស្វាយរៀងបន្តទៀត។

គិតមកដល់ថ្ងៃទី១១កញ្ញាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ មានចំនួន១១ ៤២៩ ៨៣៥នាក់ ស្មើនឹង៧១.៤៤ភាគរយ ធៀបនឹងគោលដៅ១៦លាននាក់។ ក្នុងនោះ​ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន៩ ៧២៣ ២២៤នាក់ ស្មើនឹង៩៧.២៣ភាគរយធៀបគោលដៅ១០លាននាក់។ ពលរដ្ឋដែលមានអាយុចាប់ពី១២ដល់អាយុ១៧ឆ្នាំ មានចំនួន១ ៧០៦ ៦១១នាក់ស្មើនឹង៨៦.៧៧ភាគរយ ធៀបគោលដៅជិត២លាននាក់។

លោកស្រីបានបញ្ជាក់ថា អ្នកដែលគ្រូពេទ្យមិន​អនុញ្ញាតឱ្យចាក់ ដោយសារបញ្ហាសុខភាពមានចំនួន​ ៧២ ៧៩៣នាក់ អ្នកចាក់បានពីរដូសចំនួន៩ ៤៤៣ ៩២៧នាក់ និងអ្នកចាក់ដូសទី៣មានចំនួន៧៥៦ ៨៣៧នាក់។

គួរបញ្ជាក់ថា តាមផែនការរាជរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូន ដល់ប្រជាពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់កាឆ្លងរាលដាលជំងឺ​កូវីដ​១៩​បើកដំណើរការសាលារៀននៅតាមតំបន់មានហានិភ័យទាប និងត្រៀមបើកវិស័យទេសចរណ៍ក៏ដូចជាសេដ្ឋកិច្ច​ឡើងវិញផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម