ព័ត៌មានជាតិ
អាវុធហត្ថរាជធានី បញ្ជូនមេខ្លោងចាប់ជំរិតប្រពន្ធខ្លួនឯង រួមនឹងបទល្មើស៥ករណីបន្ថែមទៀត ទៅតុលាការផ្តន្ទាទោស
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ អតីតមេខ្លោងចាប់ជំរិតទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលឥឡូវពាក់ព័ន្ធ៥ករណី បន្ថែមទៀតគឺហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាលកន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-10_08-57-55-2-1024x682.jpg)
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥ កាលពីចុងឆ្នាំ២០១១ លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែងលះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នា។ ប៉ុន្តែជនសង្ស័យបែរជាប្រាប់ប្រពន្ធថា ខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀង លែងលះគ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាល រួមមានដីធ្លីនៅអង្គស្នួល០២កន្លែង និងផ្ទះនៅអូរបែកក្អម ០១កន្លែង ព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ ១៨ម៉ឺនដុល្លារនៅពេលណាដែលលក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅឯខេត្តសៀមរាបដាច់។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-10_08-57-56-1024x714.jpg)
ប្រភពបន្តថា ស្រាប់តែពេលប្រពន្ធចូលដល់តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿង ព្រហ្មទណ្ឌដើម្បីចាប់ខ្លួនដាក់គុកដូចការគម្រាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យ និងសងលុយឲ្យជនសង្ស័យនោះ ប្រគល់ទៅឲ្យតុលាការទេ ក្រោយមកជនសង្ស័យដែលជាប្ដី បានហៅប្រពន្ធមកគំរាម ដោយដាក់កាំភ្លើងលើតុហើយគំរាមថា បើមិនយកកិច្ចព្រមព្រៀងនេះទៅដាក់ឲ្យតុលាការទេ ប្រយ័ត្នកូនកំព្រាអត់ម្ដាយ ។ តែដោយពួកខ្លួនរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបានលើកចោលការទាមទារសុំឈប់រស់នៅជាអនិតិសង្វាស របស់ដើមចោទ តែឲ្យអនុវត្តកិច្ចព្រមព្រៀងដែលប្តីបានបង្ខំឲ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។ នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានសុំប្រពន្ធ ត្រូវរូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។ លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ បានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួន១៨ម៉ឺនដុល្លារ តាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឲ្យលុយនោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យ ក៏បានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថបន្តថានៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់០២នាក់ ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ សូមឲ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះអនុវត្តជាក់ស្តែង នៅចំណុច ផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យពិតជាចាក់សោរបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ ដែលត្រូវជាកូនចុងរបស់ ជនសង្ស័យ (ក្នុងនោះមានអនិតិជនម្នាក់) ពិតមែន ហើយជនសង្ស័យបានគេចខ្លួន ពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិ បានធ្វើការអន្តរាគមន៍កាត់សោផ្ទះ រំដោះកូនទាំងពីរនាក់នោះមកវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-10_08-57-55-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-10_08-57-54-1024x682.jpg)
ក្រោយពេលមន្ត្រីជំនាញ តាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យ មកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថានាងក៏ជា ជនរងគ្រោះ ធ្លាប់ត្រូវបានជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភផងដែរ តែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគម្រាមថា នឹងសម្លាប់ចោល ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំ ព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្កអំពើហិង្សាក្នុងគ្រួសារ ជារឿយៗ ព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀត ហើយសមត្ថកិច្ចក៏បានដកហូតកាំភ្លើងហ្គាសបាញ់គ្រាប់កង់ ០១ដើមពីផ្ទះជនសង្ស័យផងដែរ។ រឹតតែភ្ញាក់ផ្អើលទៅទៀតនោះ ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕
អត្ថបទ ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?