ព័ត៌មានជាតិ
ចិនផ្ដល់ជំនួយឥតសំណង ដល់កម្ពុជាចំនួន ២៧០លានដុល្លារ
ក្នុងដំណើរទស្សនកិច្ច របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកកាន់ប្រទសលើកនេះ នឹងមានការចុះហត្ថលើឯកសារមួយចំនួន។ នៅក្នុងនោះ ក៏មានការផ្ដល់ជំនួយឥតសំណង របស់ប្រទេស ចិន ជូនដល់ប្រទេសកម្ពុជា ចំនួន២៧០លានដុល្លារផងដែរ។ នេះបើតាមការឲ្យដឹងពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេសកម្ពុជា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បន្តិចទៀត នៅពេលដែល បន្ទាប់ ពីការជួបជាមួយនិងសម្ដេច យើងចុះហត្ថលេខា ទៅលើឯកសារមួយចំនួន ដែលក្នុងនោះមាន ជំនួយឧបត្ថម្ភឥតសំណង២៧០លានដុល្លារអាមេរិក សម្រាប់ការអនុវត្តនូវគម្រោងផ្សេងៗ របស់កម្ពុជា»៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង