Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន​ សែន អំពាវនាវកុំឱ្យ​កុមារតូចៗចេញក្រៅ​ផ្ទះ​ ក្រោយបិទ​ផ្សារអីុអន​(Aeon)

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បាន​​អំពាវនាវកុំឱ្យកុមារតូចៗចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអីុអន១ និងឡើងចុះខេត្តសៀមរាប។ នេះបើយោងតាម​សារសម្តេចតាមរយៈ​បណ្តាញសង្គ​ម Telegram មុន​នេះ។

សម្ដេចតេជោ បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនៗចៅចេញក្រៅ កន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាង​ការ​ចម្លងកូវីដ១៩។

“ប្រាប់​កូន​ៗ​យើង​ទាំងអស់កុំ​ឱ្យចេញទៅណា ក្នុងទីក្រុង​ភ្នំពេញមាន​បញ្ហា​ធំ ទាក់ទងនឹង​ផ្សារអុីអន ហើយ​នឹង​ក្រសួងមហាផ្ទៃ ដែលមា​ន​អ្នក​ឆ្លង​តពីសៀមរាបនេះ ចូ​លទៅដល់​​ភ្នំពេញ មិន​ដឹ​ងទៅដល់​ណាខ្លះ​​ អញ្ចឹង​ចាប់​កូន​ចៅ​ឱ្យនៅ​ក្នុងផ្ទះ​ទាំងអស់​ស្តាប់ឱ្យ​បាន​ ហើយ​ធ្វើឱ្យ​បាន​លឿន​បំផុត​”។ សម្តេចបន្ថែម​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​បានឱ្យ​ដឹង​ថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។

ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។ គិត​ត្រឹម​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម