ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ការទទួលបានពហុកីឡាដ្ឋានជាតិមរតកតេជោ នាពេលនេះ មិនមែនជាការចៃដន្យទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ថាការទទួលបានពហុកីឡាដ្ឋានជាតិ ដែលមានតម្លៃប្រមាណ១៥០លានដុល្លារនាពេលនេះ វាមិនមែនជាការចៃដន្យទេ ហើយសម្ដេចក៏មិនដែលសង្ឃឹមថា មានសមិទ្ធផលបែបនេះនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានក្តីរីករាយដែលបានចូលរួមប្រគល់ និងទទួលពហុកីឡាដ្ឋានជាតិមរតកតេជោជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ ហើយឆ្លងតាមសុន្ទរកថា របស់លោក វ៉ាង យី សមិទ្ធិផលនេះ បានកើតឡើងពីការខិតខំប្រឹងប្រែង នៃប្រទេសទាំងពីរ។

សម្ដេចក៏ធ្លាប់សុំការអភ័យទោសពីមិត្តអាស៊ានទាំងអស់ ក្នុងការរៀបចំកីឡាស៊ីហ្គេម ប៉ុន្តែនៅពេលធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយឯកឧត្តមប្រធានាធិបតី នៃសាធារណៈប្រជាមានិតចិនស៊ីជិនពីង កម្ពុជាបានទទួលនៅពហុកីឡាដ្ឋានដ៏ធំស្កឹមស្កៃនេះ ហើយឈានទៅទទួលយកនូវបេក្ខភាពរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ហើយពិធីសម្ភោធនិងធ្វើឡើងនៅពេលក្រោយ ហើយសម្តេចសង្ឃឹមថានៅពេលនោះ នឹងដាក់មនុស្សបានច្រើនជាងនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋបានឃើញនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។

សម្តេចបន្តថា យើងមានមោទនភាព ហើយវាជាមោទនភាពរបស់ជាតិខ្មែរទាំងមូលដែលសមិទ្ធផលទាំងនេះ នឹងផ្ដល់ឲ្យយុវជន ជាពិសេសកុមាររបស់យើង នាពេលអនាគត។
សម្ដេចចាំបានថា នៅពេលបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិនេះ គឺចំថ្ងៃខួបកំណើតរបស់សម្ដេចតែម្ដង ដោយធ្វើការជប់លៀងនៅទីនេះ ហើយទទួលទានបាយជាមួយគ្នាជាមួយកីឡាករនៅទីនេះផងដែរ៕

អត្ថបទៈ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា