ព័ត៌មានជាតិ
ក្បាលស្ពានលំផាត់ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង បានជួសជុល បណ្តោះអាសន្នហើយ
ស្ពានមួយខ្សែ ដែលត្រូវបានផ្អាក ការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ដោយសារតែជំនន់ទឹកភ្លៀងហូរច្រោះកាត់ផ្តាច់នោះ ត្រូវបានអាជ្ញាធររៀបថ្ម និងចាក់ដីបំពេញ ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឡើងវិញ។
គួររំលឹកថា កាលពីថ្ងៃទី១០ និងទី១១ កញ្ញាកន្លងទៅនេះ នៅក្នុងឃុំអូរដារ មានទឹកជំនន់ទឹកភ្លៀង បានហក់ឡើង ព្រមទាំងបានហូរច្រោះ ដាច់ក្បាលស្ពានលំផាត់ ដោយដាច់ក្បាលស្ពានម្ខាង ដែលស្ពាននេះស្ថិត ក្នុងភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង និងជាស្ពានតភ្ជាប់ ពីផ្លូវជាតិលេខ ៥៧បេ កាត់ភូមិលំផាត់ ឆ្ពោះទៅភូមិសំរោង និងភូមិតាំងយូ។
លោក ព្រិច រ៉ុប មេឃុំអូរដារ បានបញ្ជាក់ថា ស្ពាននេះមានប្រវែង១០ម៉ែត្រ ដោយកាលពីឆ្នាំមុន មានទឹកជំនន់ធំជាងនេះទៀត ដែលបង្កឲ្យលិចស្ពាននេះ រហូតដល់លើបង្កាន់ដៃស្ពាន ធ្វើឲ្យទឹកហូរពីលើស្ពានទៅវិញ។
លោកមេឃុំ បានបន្តថា ក្បាលស្ពានដែលដាច់នោះ គឺខាងអាជ្ញាធរឃុំ បាននាំគ្នាប្រមូលយកដុំថ្ម មកចាក់ក្រាលបាតរួចហើយ ទើបខាងមន្ទីរសាធារណ:ការ ជួយដីបាន១ឡាន មកចាក់បំពេញ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍។ ប៉ុន្តែការចាក់ដីបែបនេះ លោកសន្និដ្ឋានថា វាមិនអាចនៅគង់វង្សបានទេ ប្រសិនបើទឹកជន់មកម្តងទៀត នោះដីប្រាកដ ជារលាយហូរ ទៅជាមួយទឹក អស់ជាមិនខាន៕
អត្ថបទ៖ សោ និយមរ័ត្ន





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ