ក្រសួងសុខាភិបាល​ប្រកាស​រក​​ឃើញ​អ្នក​​ឆ្លងកូវីដ-១៩​ ចំនួន​២នាក់​ថ្ងៃ​នេះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ប្រកាស​រក​​ឃើញ​អ្នក​​ឆ្លងកូវីដ-១៩​ ចំនួន​២នាក់​ថ្ងៃ​នេះ

Published

on

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ​ប្រធាន​នាយកដ្ឋាន​​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃក្រសួង​សុខាភិបាល​បាន​​ឱ្យ​ដឹង​ថា ថ្ងៃ​នេះក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន២នាក់ ដែល​ម្នាក់គឺជា​ករណីនាំ​ចូល​ ចំណែ​កម្នាក់ទៀតកុំទាន់រក​ឃើញ​ប្រភពចម្លងមក​ពីណានៅ​ឡើយ​ទេ។ “អ្ន​ក​ឆ្លង​កូវីដ-១៩ គឺជាស្រ្តី​ទាំងពីរនាក់ អ្នក​ទី១​គាត់ទើបមក​ពីសហរដ្ឋអាមេរិក ដែល​យើង​ចាត់ថា ជាករណីនាំ​ចូល​ក៏ប៉ុន្តែ​ករណីទី២ ដែលយើងមិន​ទាន់រក​​ឃើញ​ប្រភពចម្លងរបស់​គាត់​មកពីណា​។ ពេល​ដែល​គាត់​ឈឺ គាត់​បាន​ទៅ​កន្លែង​មួយចំនួន​ដូចជា Aeon ទី១ ទៅខេត្តសៀមរាប​”។ លោក​បាន​បញ្ជាក់​។

លោក​បាន​បន្ថែម​​ថា ក្រសួងសុខាភិបាល​កំពុង​តែអង្កេត​បន្តទៀត​។ ដូច្នេះហើយទើបក្រសួង​សម្រេចបិទ​ផ្សារទំនើប Aeon ចំនួន​បីថ្ងៃ ។

គិត​ត្រឹម​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម