Connect with us

ព័ត៌មានជាតិ

មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​សាងសង់​ថ្មី​នៅ​ខណ្ឌ​ឫស្សី​កែវ​អាច​ទទួល​អ្នកស្នាក់​នៅបាន​ជាង ៥០០​នាក់

បានផុស

នៅ

ភ្នំពេញ​ ៖​ ដោយមាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាននឹងកំពុង​ព​ន្លឿ​ន​ការងារ​សាងសង់ មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង មាន​ចំនួន​២​អគារ​ដែល​អាច​ទទួល​អ្នកដំណើរ​មក​ស្នាក់​នៅ​បាន​ជាង ៥០០​នាក់ នា​ប៉ុន្មាន​សប្ដាហ៍​ក្រោយនេះ ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​វិធានការ​ចត្តា​ឡី​ស័ក​ ចំពោះ​អ្នកដំណើរ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធ​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ឫស្សី​កែវ នា​ថ្ងៃទី​២៨​វិច្ឆិកា​នេះ បាន​ចុះ​ពិនិត្យ​ការងារ​សាងសង់​អគារ​ច​ត្តា​ឡី​ស័ក​នេះ ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​លឿន​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយកន្លែង​នេះ មាន​ទីតាំង​នៅក្នុង​ខណ្ឌឫ​ស្សី​កែវ ហើយ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខា​លើ នឹង​ដំណើរការ​ក្រោយ​សាងសង់​រួច​នៅពេល​ខាងមុខ ដោយ​ធ្វើឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ទាប់ពី​ប្រគល់​កន្លែង​ច​ត្តា​ឡី​ស័ក​កន្លងមក ឱ្យទៅ​សាលារៀន​ជូន​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ​នាពេលខាងមុខ​។

គួរ​បញ្ជាក់​ថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យក​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត និង​អនុវិទ្យាល័យ​ពោធិចិនតុង​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​សាលា​មួយកន្លែង​ទៀត នៅ​ខណ្ឌ​ឫស្សី​កែវ​ធ្វើជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម