Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧត្តរមានជ័យ​កៀក​ព្រំដែន​ថៃ សេសសល់​ប្រាសាទ ១៣ កន្លែង

បានផុស

នៅ

ខេត្ត​ឧត្តរមានជ័យ​ជា​ខេត្ត​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ជាងគេ។ ខេត្ត​នៅទិស​ឧត្ត​រនេះ​​មាន​ព្រំប្រទល់​ជាប់​ខេត្ត​សុរិន្ទ​របស់ប្រទេស​ថៃ។

ធ្លាប់​ជា​អតីត​សមរភូមិ​សង្រ្គាម​រ៉ាំរ៉ៃ​​ក្នុង​សម័យ​ខ្មែរ​ក្រហមគ្រប់គ្រង ខេត្ត​ឧត្តរមានជ័យ​ក៏​មាន​សេសសល់​សំណង់​ប្រាសាទ​បុរាណ​មួយ​ចំនួន​ដែល​នៅ​មាន​រូបរាង​ និង​ស្ពាន​បុរាណ​ជា​ច្រើន​កន្លែង។

បើ​តាមមន្ទីរ​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ នៅ​ខេត្ត​ឧត្តរមានជ័យនៅ​មានប្រាសាទ​បុរាណ​ដែល​នៅ​មាន​រូបរាង​ចំនួន ១៣ កន្លែង និង​សំណង់​ស្ពាន​រាប់​សិប​កន្លែង​ទៀត​។

ប្រាសាទតាមាន់នៅខេត្តឧត្តរមានជ័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទ​តាមាន់ តាក្របី ជា​ប្រាសាទ​បុរាណខ្មែរ​ដែលនៅ​កៀក​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​បំផុត ដែលកន្លងទៅ​ធ្លាប់​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយអាវុធ​ ខណៈ​ប្រាសាទ​ទាំង​ពីរ​នេះស្ថិត​ក្នុង​ដែនអធិបតីភាព​របស់ប្រទេសកម្ពុជា។ ដោយ​ឡែក​ស្ពាន​ទ័ព ឬ​ស្ពាន​អូរជីក ជា​ស្ពាន​បុរាណ​វែង​ជាង​គេ​និង​ធំ​ជាង​គេ​បង្អស់ ដែល​សាងសង់​តាំង​ពី​សម័យ​ចក្រភព​អង្គរ។

​ក្រុម​ការងារ​កម្ពុជា​ថ្មី​ទទួល​​ឯកសារ​ពី​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ​ ពី​​ឈ្មោះ​ប្រាសាទទាំំង ១៣ កន្លែង ​និង​ស្ពាន​បុរាណ​ដែល​សេសសល់​នៅ​ទឹកដី​ខេត្ត​ឧត្តរមានជ័យ។

១/ ក្រុង​សំរោង

-ប្រាសាទល្បើក (ស្មោច)

២/ស្រុក​ចុងកាល់

-ប្រាសាទ​ព្រហ្មកិល

-ប្រាសាទ​ព្រៃនគរ

-ប្រាសាទ​ចេក​ក្បូរ

-ប្រាសាទ​ត្រពាំង​អំពិល

៣/ ស្រុក​ត្រពាំង​ប្រាសាទ

-ប្រាសាទ​ត្រពាំង​ប្រាសាទ (ត្បូង)

-ប្រាសាទ​ត្រពាំង​ប្រាសាទ (ជើង)

-ប្រាសាទ​តាតុញ

-ប្រាសាទ​អូរស្វាយ

៤/ ស្រុក​បន្ទាយអំពិល

-ប្រាសាទ​ចាន

-ប្រាសាទ​តាមាន់​ធំ

-ប្រាសាទ​តា​ក្របី

-ប្រាសាទ​គុក

ចំណែក​ស្ពាន​បុរាណ​ដែល​សាងសង់​ឡើង​សម័យអង្គរ​មាន​ក្នុង​ក្នុងទឹកដីខេត្ត​ឧត្តរមានជ័យ​មាន​ដូចជា៖​

-ស្ពាន​បុរាណ (លើ​ភ្នំ​ដងរែក) នៅ​ស្រុក​បន្ទាយ​អំពិល

-ស្ពាន​ក្មេង នៅ​ស្រុក​បន្ទាយ​អំពិល

-ស្ពាន​ក្មេង នៅ​ស្រុក​បន្ទាយ​អំពិល

-ស្ពាន​អូរធ្លក នៅ​ស្រុក​ចុងកាល់

-ស្ពាន​ទ័ព​កណ្តាល នៅ​ស្រុក​ចុងកាល់

-ស្ពាន​ទ័ព​ខាង​ជើង នៅ​ស្រុក​ចុងកាល់

-ស្ពាន​ទ័ព​ខាង​ត្បូង នៅ​ស្រុក​ចុងកាល់

-ស្ពាន​អូរ​ស្រម៉ នៅ​ស្រុក​ចុងកាល់

-ស្ពាន​គោក​តាចាន់ នៅ​ស្រុក​ចុងកាល់

-ស្ពាន​គោក​ស្ពាន នៅ​ស្រុក​ចុងកាល់

-ស្ពាន​មេម៉ាយ នៅ​ស្រុក​ចុងកាល់

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម