ព័ត៌មានជាតិ
ប្រៀបធៀបតម្លៃពន្ធនាំចូលរថយន្ត កម្ពុជាយកទាបជាងថៃ ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី
កម្ពុជាបានអនុវត្តលើការយកពន្ធ ១៣០ ភាគរយ លើការនាំចូលរថយន្តក្នុងប្រទេស។ នេះបើតាមលោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគយ និងពន្ធដាររូបនេះលើកឡើងទាក់ទងការយកពន្ធនាំចូលរថយន្ត ដោយប្រៀបធៀបប្រទេសជិតខាងមួយចំនួនក្នុងតំបន់អាស៊ាន គឺកម្ពុជាអនុវត្តការយកពន្ធទាបជាងប្រទេសក្នុងតំបន់។
លោកបានលើកបង្ហាញពីអត្រាគិតពន្ធនាំចូលរថយន្តសរុប (មានពន្ធនាំចូល អាករពិសេស និង VAT) តាមប្រទេសនៅអាស៊ានមានដូចតទៅ៖
-កម្ពុជាយកពន្ធនាំចូលរថយន្ត ១៣០,១៧%
-ថៃយកពន្ធនាំចូលរថយន្ត ១៨៩%
-វៀតណាមយកពន្ធនាំចូលរថយន្ត ២៩៤%
-ឡាវយកពន្ធនាំចូលរថយន្ត ១៩៣%
-ឥណ្ឌូណេស៊ីយកពន្ធនាំចូលរថយន្ត ២៧១%
-ហ្វីលីពីនយកពន្ធនាំចូលរថយន្ត ១៣១%
តាមអត្រាគិតពន្ធបូកញ្ចូលគ្នាមាន ពន្ធនាំចូល ពន្ធអាការពិសេស និង VAT បើប្រៀបធៀបប្រទេសជិតខាង គឺកម្ពុជាមានអត្រាទាបជាងប្រទេសនៅតំបន់អាស៊ានមួយចំនួន រួមមានទាំង ថៃ ឡាវ និងវៀតណាមដែលជាប់ប្រទេសកម្ពុជាផង។
បើតាមលោកគុណ ញឹម ប្រទេសថៃដែលជាប់កម្ពុជាមានឧស្សាហកម្មរថយន្តផលិតក្នុងស្រុក ដូច្នេះទើបពលរដ្ឋថៃកម្រនាំចូលរថយន្តពីក្រៅ ដោយសារអត្រាពន្ធខ្ពស់ ទើបការប្រើប្រាស់រថយន្តក្នុងស្រុកមានតម្រូវការខ្ពស់។
រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១ ៥០០លានដុល្លារ។ ប្រភពចំណូលសំខាន់ជាង ៤០ ភាគរយបានមកពីការនាំចូលយានយន្ត។
អគ្គនាយកដ្ឋានគយនិងរដ្ឋាការ បានចេញសេចក្តីជូនដំណឹងពីការប្រកាសអនុវត្តការប្រមូលពន្ធនាំចូលលើយានយន្ត ជ្រកក្រោមស្លាកលេខផ្សេងៗគ្មានពន្ធ និងអាករនាំចូល។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានប្រកាស ផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេស (លើកលែងតែតំបន់តាមព្រំដែន) ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលមិនទាន់មានពន្ធនិងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។
ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការអនុគ្រោះ និងបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ