ព័ត៌មានជាតិ
បិទផ្សារស្វាយលើ និងផ្សារហេងមករាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ ១០នាក់
ផ្សារចំនួនពីរកន្លែង នៅក្នុងខេត្តសៀមរាប ត្រូវអាជ្ញាធរចុះបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញមនុស្ស១០នាក់ បានឆ្លងជំងឺកូវីដ១៩។
លោក អៀង ពិសិទ្ធ អភិបាលស្រុកស្វាយលើ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ដោយសារមានអ្នកវិជ្ជមានកូវីដ១៩ ដែលក្រុមគ្រូពេទ្យអាវសររបស់រដ្ឋបាលស្រុកស្វាយលើបានរកឃើញចំនួន១០នាក់ ដូច្នេះហើយទើបរដ្ឋបាលស្រុកស្វាយលើ សម្រេចបិទផ្សារស្វាយលើ ស្ថិតនៅភូមិជប់លើ និងផ្សារ ហេង មករា ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
លោកអភិបាលស្រុកបានបន្តទៀតថា នៅថ្ងៃស្អែកនេះ អាជីវករផ្សារខាងលើនេះ ត្រូវយកមកធ្វើតេស្ត យកសំណាក់នៅក្នុងបរិវេណវត្តស្វាយលើ ដូច្នេះហើយសូមអាជីវករទាំងអស់ ត្រូវទៅតេស្តយកសំណាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការដាលបន្តទៀត៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់