ព័ត៌មានជាតិ
លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានចាកចេញពីកម្ពុជាហើយនៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយនៅម៉ោង៩ ព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកដោយលទ្ធផលជាវិជ្ជមាន ។
នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា២០២១ មុនពេលអញ្ជើញចាកចេញពីកម្ពុជាលោក វ៉ាង យី បានអញ្ជើញទទួលទានអាហារការងារពេលព្រឹកដែលរៀបចំឡើងដោយលោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal)។ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធាណការនិងដឹកជញ្ជូន, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំ ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

នៅអំឡុងបំពេញទស្សនកិច្ចនេះ២ ថ្ងៃនៅកម្ពុជា លោក វ៉ាង យី បានអញ្ជើញជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ ,អញ្ជើញជាអធិបតីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីចូលរួមពិធីប្រគល់-ទទួល វិមានកីឡា ដ្ឋាននៃពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំនួន ១៥០ លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា, ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបតីរួមគ្នាជាមួយសម្តេចក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ៦ រវាងរដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជាទាក់ទឹងនឹងវិស័យសុខាភិបាល ដោះមីន និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
រដ្ឋាភិបាលចិនតាមរយៈលោក វ៉ាង យី បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណជាង ២៧០ លានដុល្លារ និងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង ៣ លានដូសបន្ថែមទៀតជូនដល់រាជរដ្ឋាភិលកម្ពុជាដើម្បីចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃថែម ទៀត ។ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក វ៉ាង យី បានសន្យាជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយជំរុញការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កសិករកម្ពុជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនកម្ពុជាដែលចូលជាធរមាននាពេលខាងមុខ ។ ជាមួយនេះលោក វ៉ាង យី ក៏បាន ប្តេជ្ញាជួយដល់កម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងកូវី១៩ ឲ្យទទួលបានជោកជ័យ ។

គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនបានផ្តល់កម្ចីដល់កម្ពុជាជិត៤ពាន់លានដុល្លារ ។ ក្រៅពីផ្ដល់កម្ចីច្រើនដល់កម្ពុជាចិនក៏បានដាកទុនវិនិយោគច្រើនជាងគេនៅកម្ពុ ជាដែរ ។ គិតត្រឹម៤ខែដើមឆ្នាំ២០២១នេះទំហំពាណិជ្ជកម្មរវាងកម្ពុជាចិនសម្រេចបានប្រមាណ ៣ ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជិត ៣០០០ លានដុល្លារ ៕

អត្ថបទ៖ណារី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី