ព័ត៌មានជាតិ
ក្រសួងឱ្យក្រុមគ្រូពេទ្យធ្វើការ ងារទាំងយប់ ដើម្បីប្រមូលអ្នកពាក់ព័ន្ធនឹងស្រ្តីឆ្លងកូវីដ-១៩
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំឲ្យមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជូនគ្រូពេទ្យចេញធ្វើការទាំងយប់ ដើម្បីស្វែងរក អ្នកពាក់ព័ន្ធជាមួយ ស្ត្រីអ្នកជំងឺកូវីដនេះ ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ថ្ងៃទៅ ៥ថ្ងៃដែរ ។
លោកជំទាវ យក់ សម្បត្តិ បន្ថែមថា «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយា ឯកឧត្តម ឆែម សាវុធ មានរោគសញ្ញា តាំងពី ១០ថ្ងៃមុន។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប ។ គាត់ឥឡូវនេះ នៅភ្នំពេញ។ ព្រឹកមិញ គាត់ឡើងជណ្តើរ ៣កាំក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺឥឡូវនេះ ឃើញថា វិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័រ បញ្ជាក់ថា វិជ្ជមាន។ អ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយឯកឧត្តម ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ។ អីចឹង ខ្ញុំសូមជូន ព័ត៌មាន ទៅក្រុមយើង បើសិននរណាមានការពាក់ព័ន្ធសុំឲ្យ ជួយជូនដំណឹងមកថែមទៀត ដើម្បីយើងបញ្ជូនក្រុមពេទ្យ ឲ្យចេញធ្វើការទាំងយប់។ ខ្ញុំក៏បានបញ្ជូនសារនេះ បញ្ជូនសារនេះទៅមន្ទីរសុខាភិបាល នៅខេត្តសៀមរាប ដើម្បី ឲ្យចេញធ្វើការទាំងយប់ដែរ សម្រាប់ ចេញធ្វើការទាំងយប់ដែរ ពីព្រោះគាត់បានចេញទៅនៅខេត្តសៀមរាប ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ ។ នៅថ្ងៃនេះ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីដែរ »។

លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថា ក្រសួងសុខាភិបាល កំពុងស្នើសុំ គោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានឯកឧត្តម ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមាន ថ្នាក់ដឹកនាំច្រើនណាស់។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំ យើងនឹងសុំ អនុញ្ញាតធ្វើតេស្ត ហើយនឹងសុំ ឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មក នឹងសួរ ថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹង ពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹង បន្តស្រាវជ្រាវ ។
ជាគោលការណ៍ចំពោះមុខនេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបិទផ្សារទំនើបអ៊ីអន១ នៅភ្នំពេញ ដោយសារតែស្ត្រីខ្មែរ ដែលទើបរកឃើញជំងឺកូវីដ១៩នេះ បានដើរផ្សារនោះ មុនពេលពិនិត្យរកឃើញកើតជំងឺកូវីដ១៩ ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី