Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រកាស​ រកឃើញករណី​​ឆ្លង​កូវីដ-១៩ ​ក្នុង​សហគមន៍​លើក​ដំបូង​​

បានផុស

នៅ

សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​​យប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ២០២០​នេះ​បាន​ប្រកាស​រក​​ឃើញ​​ករណី​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង ក្រោយ​ពេល​តេស្ត​វិជ្ជមាន​​ឆ្លង​កូវីដ-១៩​ ​លើ​​ភរិយា ឯកឧត្តម ឆែម សាវុធ ​អគ្គនាយកពន្ធនាគារ​។ លោក​ស្រី​​មានរោគសញ្ញា តាំងពី ១០ថ្ងៃមុន។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​​បាន​ណែនាំ​ មិន​​ឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់ សម្រាប់អ្នកពាក់ព័ន្ធ​ក្នុងនោះ​រួម​មាន​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោ​រហូតបាត់​បង់​ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និង​សុំ​ការ​អធ្យាស្រ័យ​ ក៏ដូចជា​ការ​យោគ​យល់​​ចំពោះការ​បិទ​ផ្សារទំនើប​ Aeon ទី​១​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម