ព័ត៌មានជាតិ
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ធ្វើពិធីសែនព្រេនសុំបើកការដ្ឋានលើកពូនផ្លូវ ប្រវែង៤០០ម៉ែត្រ ចូលប្រាសាទអូរស្វាយ
ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមធ្វើពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានលើកពូនផ្លូវ ប្រវែង បណ្តោយ ៤០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ចូលប្រាសាទអូរស្វាយ និងកាប់ឆ្ការត្រួសត្រាយព្រៃ បារពើកចេញពីស្រះបុរាណ ដើម្បីកែលម្អសោភ័ណភាព និងលើកតម្លៃសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ក៏ដូចជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបុរាណវិទ្យាមួយនេះ អោយកាន់តែមានភាពល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកសិក្សាស្រាវជ្រាវ អោយមកចូលទស្សនា ហើយនិងសិក្សាស្វែងយល់ ពីប្រាសាទបុរាណខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្នុងពិធីសែនព្រេននេះ មានការចូលរួមពីនគរបាលការពារបេតិកភណ្ឌខេត្ត និងមន្ត្រីជំនាញរបស់មន្ទីរ អាជ្ញាធរដែនដីហើយនិងប្រជាពលរដ្ឋរស់នៅជុំវិញប្រាសាទផងដែរ។

សូមបញ្ជាក់ផងដែរថា ការលើកពូនផ្លូវ និងកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណបុរាណដ្ឋាននេះ គឺបានទទួលការជួយឧបត្ថម្ភជំនួយ ពី “កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេសដោយមានការយកចិត្តទុកដាក់និងជួយគាំទ្រពីឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្ត លើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីត ១៩” ហើយនេះគឺជាគម្រោងទី៣ និងចុងក្រោយ ដែលអនុវត្តន៍ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីលើកតម្លៃ និងកែលម្អសោភ័ណភាពនៅជុំវិញបុរាណដ្ឋាន ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់យើងទាំងអស់គ្នា ក៏ដូចជាជួយផ្តល់ការងារជូនដល់ពលករមាតុភូមិនិវត្តន៍និងប្រជាពលរដ្ឋនៅក្នុងតំបន់ក្នុងបរិបទជំងឺកូវីដ១៩៕
ដោយ ៖ ចាន់ ធី









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ