ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំងសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិលនិងយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ជុំទី៣ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំពីធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិលក្នុង យុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ជុំទី៣របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាព ឯក ឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃសង្គមស៊ីវិលនៃទីស្តីការគណរដ្ឋមន្ត្រី និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមឯកឧត្តម ដោយមានការចូលរួមឯកឧត្តម នៃ ចារី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អង្គភាពពាក់ព័ន្ធក្នុងខេត្ត និង អង្គការ សមាគមនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-23-5.jpg)
នៅក្នុងពិធីនេះ ឯកឧត្តម ស៊ុន សុ វណ្ណារិទ្ធិ បានមានប្រសាសន៍អោយដឹងថា នៅខេត្តកំពង់ឆ្នាំង អង្គការសមាគមដែលកំពុងប្រតិបត្តិការមានចំនួន ១០៨ ក្នុងនោះមានអង្គការចំនួន៣០ សមាគម៦ និង សហគមន៍ចំនួន៧០ ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-23-1024x682.jpg)
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិល ត្រូវតែអនុវត្តការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងប្រតិបត្តិតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ ជាធរមានឱ្យបានត្រឹមត្រូវ រាល់កិច្ចសហការរបស់អង្គ ការសង្គមស៊ីវិលគឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានដែលជាដៃគូដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូលផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-24.jpg)
ឯកឧត្តម បានមានប្រសាសន៍បន្តថា អង្គការសង្គមស៊ីវិលទាំងអស់ត្រូវទទួលស្គាល់គុណតម្លៃរួម រវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ក្នុងការអនុវត្តការងារជាមួយគ្នានាពេលកន្លងមក ដែលបានបង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ ពីព្រោះរាជរដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយអង្គការសង្គមស៊ីវិល ក្នុងការធានាឱ្យមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានផ្តល់នូវការ សម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-23-6.jpg)
នៅក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃសង្គមស៊ីវិលនៃទីស្តីការគណរដ្ឋមន្ត្រីផ្តល់នូវ ឱសថចិន ម៉ាស់ រ៉ាប៊ីតតេស្ត និង បំពង់បាញ់អាល់កុលដល់អង្គការសមាគមដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕
ដោយ ៖ ឈៀងថារិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-23-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-23-3.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-13_17-43-23-4.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត