Connect with us

ព័ត៌មានជាតិ

រង្វាន់​លើកទឹកចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់ លោកតា លោកយាយ អាយុ​លើស​ពី ១០០​ឆ្នាំ រស់​នៅ​ក្នុង​ខេត្តស្វាយរៀង ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ស្វាយរៀង ៖ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​អញ្ជើញ​នាំយក រង្វាន់​លើកទឹកចិត្ត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​លោកតា លោកយាយ ដែលមាន​អាយុ​លើសពី ១០០​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​នាក់ នៅក្នុង​ពិធី​នោះដែរ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-​លោកយាយ សៅ នាង អាយុ ១០០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​

២-​លោកយាយ ជ័យ ពៅ អាយុ ១០០​ឆ្នាំ រស់នៅ​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​

សូម​បញ្ជាក់​ផងដែរ​ថា អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​ផ្តល់ជូន​លោកតា លោកយាយ ទាំង ២​នាក់ នាពេលនេះ​គឺ​:

– ថវិកា​ចំនួន ៣​លាន​រៀល​

– អង្ករ​ចំនួន ១០០​គីឡូក្រាម​

– ទឹក​សុទ្ធ​ចំនួន ០២​កេស​

– មី​ចំនួន ១២​កេស​

– ប្រេងឆា​ចំនួន ០២​ដប​

– ទឹក​ស៊ី​អី​វ​ចំនួន ០២​យួ​

– ត្រីខ​ចំនួន ០១​កេស​

– ស្ករស​ចំនួន ០២​គីឡូក្រាម​។​

លោកជំទាវ​ក៏បាន​ពាំនាំ​នូ​វប្រ​ប្រសាសន៍​ផ្តាំ​ផ្ញើសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ជូនពរ​លោកយាយ​ទាំងពីរ​សូម​ឲ្យ​មាន​សុខភាព​ល្អ ជៀស​ផុតពី​ជំងឺ​កាច​សាហាវ​ផ្សេងៗ និង​សូម​ថែរក្សា​អនាម័យ សុខភាព​ដើម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ ១៩ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស គឺ​វិធានការ ៣​ការពារ ៣​កុំ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម