ព័ត៌មានជាតិ
ផ្ទាំងផ្សព្វផ្សាយអប់រំ ត្រូវបានតំឡើងតាមឃុំសង្កាត់ ទាំង៦៥ក្នុងខេត្តបន្ទាយមានជ័យ
ផ្ទាំងប៉ាណូផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងវិធានការទប់ស្កាត់កូវីដ-១៩ ត្រូវបានតំឡើងតាមឃុំ សង្កាត់ ទាំង៦៥ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានវិធានការ ៣ការពារ៣កុំ និងការផ្តល់សេវារបស់ច្រកចេញចូលតែមួយ។ សកម្មភាពដំឡើងផ្ទាំងប៉ាណូនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ១២ ១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០២១។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការតំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយនាពេលនេះ ដោយមានការគាំទ្រពីសហគមន៍អឺរ៉ុប តាមរយៈគម្រោងអភិវឌ្ឍសមត្តភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ផ្តួចផ្តើមឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សហការដោយអង្គការ អេដ អេ អាក់ស្យុង AEA និង API។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ផ្ទាំងប៉ាណូដែលបានដំឡើងមានចំនួន៧៤ផ្ទាំង មានខ្នាត ១,៥m ម៉ែត្រ គុណ ២,០ម៉ែត្រ ភ្ជាប់ដោយជើងទម្រពីកម្ពស់ ៣,៥ ម៉ែត្រ ពីដីសម្រាប់ដំឡើងនៅតាមទីតាំងក្បែរសាលាក្រុងស្រុកទាំង៩ និងក្បែរសាលាឃុំ សង្កាត់ទាំង៦៥ ក្នុងខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា ការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងវិធានការទប់ស្កាត់ការីករាលជំងឺកូវីដ-១៩ ៣ការពារ៣កុំ និងការផ្តល់សេវារបស់ច្រកចេញចូលតែមួយ ជាការរួមចំណែកមួយ ជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់គ្នាចងចាំជានិច្ច ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»