ព័ត៌មានជាតិ
អាជ្ញាធរក្រុងសៀមរាប ចុះពិនិត្យគោលដៅបិទខ្ទប់ពេលរាត្រី
រួមគ្នាទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ដើម្បីសុវត្ថិភាពទាំងអស់គ្នានៅ ក្នុងសហគមន៍យើង នៅយប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលក្រុងសៀមរាប បានបន្តដឹកនាំក្រុមការងារចម្រុះចំនួន០៣ក្រុមចុះពិនិត្យមើល គោលដៅបិទខ្ទប់ និងល្បាតពិនិត្យមើលការអនុវត្តន៍សេចក្តីសម្រេចលេខ ១៥៤/២១ សសរ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការកំណត់ “តំបន់លឿងទុំ” នៅក្នុងភូមិ សាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
លោកអភិបាលក្រុងសៀមរាប បានបញ្ចាក់ដែរថា ជាមួយគ្នានេះ ក្រុមការងារចម្រុះទាំងបីក្រុមក៏បានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន បានចំនួនប្រមាណ៥០ទីតាំង នៅក្នុងក្រុងសៀមរាប ឲ្យលក់ដូរតាមរបៀបគន្លងថ្មី គឺវេចខ្ចប់ដោយមិនអនុញ្ញាតអោយភ្ញៀវ ឬអតិថិជនអង្គុយជួបជុំ នៅនឹង កន្លែងឡើយ និងអនុវត្តន៍ អោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣កាពារ ដើម្បីរួមគ្នាកាត់ផ្តាច់កុំអោយមានករណីឆ្លងកូវីដ-១៩ បន្ត នៅក្នុងសហគមន៍យើង ។
លោកបានបន្តទៀតថា បើបន្ទាប់ពីធ្វើកិច្ចសន្យាណែនាំរួចហើយ ក្នុងករណីម្ចាស់អាជីវកម្មដ្ឋានណា មួយ នៅតែបន្តល្មើសម្ចាស់អាជីវកម្មដ្ឋាននោះ នឹងប្រឈមមុខ ចំពោះការផាកពិន័យ ឬការអនុវត្តវិធានការរដ្ឋបាល ជាធរមាន៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់