ព័ត៌មានជាតិ
ផ្លូវកណ្តាលក្រុង ជុំវិញផ្សារបឹងឈូក ខ្ទេចខ្ទីស្ទើរដើរមិនកើត
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាត់ដំបង និងបានធ្វើដំណើរកាត់ផ្លូវជុំវិញផ្សារបឹងឈូក បានត្អូញត្អែរពីការលំបាក ក្នុងការធ្វើដំណើរ ដោយសារកំណាត់ផ្លូវនេះខូចខាត និងមានជង្ហុកធំៗយូរឆ្នាំ មកហើយ។

ប្រជាពលរដ្ឋ និងអាជីវករជាច្រើន ដែលលក់ដូរ និងមានទីលំនៅជុំវិញផ្សារ បានឱ្យដឹងថា កំណាត់ផ្លូវនេះខូចខាតយូរឆ្នាំមកហើយ មិនទាន់ឃើញអាជ្ញាធរ ឬមន្រ្តីជំនាញណាមួយ ធ្វើការជួសជុលនៅឡើយទេ ដែលធ្វើឱ្យ ជង្ហុកទាំងនេះកាន់តែជ្រៅទៅៗ ពិសេសពេលភ្លៀងធ្លាក់ប្រៀបដូចកូនបឹង និងដូចរន្ធបាយខុមអញ្ចឹង។
ទាក់ទងការត្អូញត្អែរ របស់ពលរដ្ឋនេះ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានឱ្យ ដឹងថាខាងអាជ្ញាធរក្រុងបានរៀបចំគម្រោងជួសជុលហើយ និងបានលើកសំណើ ទៅឱ្យរដ្ឋបាលខេត្តដើម្បីពិនិត្យហើយ តែអាជ្ញាធរខេត្តមិនទាន់មានថវិកា។ នៅពេលដែលថវិកាធ្លាក់មក លោកនឹងធ្វើការជួសជុលកំណាត់ផ្លូវនេះភ្លាមជូនពលរដ្ឋ។

ជំនន់ទឹកភ្លៀងនាឆ្នាំកន្លងទៅបានបំផ្លាញហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់លូស្ពានជាដើម បណ្តាលឱ្យលិចជាច្រើនកន្លែងនៅក្នុងក្រុងបាត់ដំបង។ បញ្ហានេះត្រូវបានអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានធ្វើការជួសជុលឡើងវិញជាបន្តបន្ទាប់ ដោយឡែកតែផ្លូវជុំវិញផ្សារបឹងឈូកត្រូវជាប់គាំង៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម១៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល