ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ គ្រប់វត្តអារាមមិនឱ្យមានការជួបជុំលើសពី១៥អង្គនាក់ឡើយ
អ្នកនាំពាក្យក្រសួងក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះគ្រប់វត្តអារាមទាំងអស់ត្រូវរក្សាគម្លាតសុវត្តិភាព ដោយមិនឱ្យមានការជួបជុំលើសពី១៥អង្គនាក់ឡើយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤កញ្ញានេះថាការកំណត់ចំនួនមនុស្ស១៥អង្គនាក់នេះគឺសម្រាប់បងប្អូនពុទ្ធបរិស័ទដែលយកចង្វាន់ទៅប្រគេនព្រះសង្ឃនៅក្នុងសាលាឆាន់ដោយក្នុងនោះកំណត់ព្រះសង្ឃ៥អង្គ អាចារ្យ៥នាក់ និងពុទ្ធបរិស័ទ៥នាក់។
លោកបានបន្តថាពេលប្រគេនចង្វាន់ព្រះសង្ឃរួចហើយអាចអញ្ជើញត្រឡប់ទៅផ្ទះវិញបានដោយទុកឱ្យពុទ្ធបរិស័ទផ្សេងៗទៀតចូលប្រគេនម្តងដោយធ្វើការឆ្លាស់គ្នាដើម្បីរក្សាគម្លាតសុវត្តិភាពការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

លោកបានបន្តទៀតថាចំណែកការរាប់បាតវិញក៏ត្រូវរក្សាគម្លាតសុវត្តិភាពដែរដោយមិនត្រូវមានការចូលទៅប្រជ្រៀតគ្នាកកកុញដូចមុនបានទេព្រោះអាចមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩។
អ្នកនាំពាក្យក្រសួងធម្មការបានណែនាំដល់គ្រប់វត្តអារាមពិសេសវត្តតាមជនបទដែលខ្វះខាតត្រូវរៀបចំពាងឬធុងទឹកដាក់នៅតាមច្រកទ្វារវត្តនិងសាលាឆាន់ដោយមានដាក់សាប៊ូដុំឬសាប៊ូកញ្ចប់សម្រាប់ពុទ្ធបរិស័ទលាងសំអាតដៃមុនចូលទីធ្លាវត្តអារាមឬក្រោយប្រគេនចង្វាន់ព្រះរួចវិលត្រឡប់ទៅផ្ទះវិញ។
លើសពីនេះទៀតព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សាតម្កាតសុវត្ថិភាពសង្គម បុគ្គលជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣កុំ ៣ការពាររបស់សម្តេចនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថាឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១៕
អត្ថបទៈ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី