ព័ត៌មានជាតិ
យកសំណាកពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ១,៤២៧នាក់ រកឃើញវិជ្ជមានកូវីដ១០នាក់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានសហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ចុះទៅយកសំណាកប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅដើម្បីចង់ដឹងពីសុខភាពពិសេសស្វែងរកអ្នកកើតជំងឺកូវីដ១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-14_11-41-41-1024x768.jpg)
យោងតាមប្រសាសន៍លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា កាលពីថ្ងៃទី១៣ ខែកញ្ញា ចាប់ពីម៉ោង៧និង៣០នាទីព្រឹករហូតដល់ម៉ោង៧យប់នៅក្នុងបរិវេណវត្តព្រែកប្រាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានសហការណ៍ជាមួយអាជ្ញាធរខណ្ឌ ចុះយកសំណាកពីប្រជាពលរដ្ឋមកពីសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីស្វែងរកអ្នកកើតជំងឺកូវីដ១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-14_11-41-31.jpg)
លោកអភិបាលរងខណ្ឌបានបញ្ជាក់ទៀតថា ជាលទ្ធផលគឺក្នុងចំនួនប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារសរុប១៤២៧នាក់ គឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១០នាក់ដោយពុំមានជំងឺកូវីដបំប្លែងថ្មីឡើយ។ ចំពោះអ្នកជំងឺទាំង១០នាក់គឺត្រូវបានគ្រូពេទ្យដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយអត់គិតថ្លៃភ្លាមៗទៀតផង។
ក្នុងនោះដែរលោកអភិបាលរង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានមកយកសំណាកសូមមកទទួលការសំណាកនៅថ្ងៃទី១៦ ខែកញ្ញា បន្តទៀត នៅក្នុងបរិវេណវត្តព្រែកប្រាឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ នរា
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-14_11-41-34-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-14_11-41-38-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?