Connect with us

ព័ត៌មានជាតិ

គ.ជ.ប ជូនដំណឹងពីការកំណត់ចំនួនឃុំ-សង្កាត់ និងសមាជិក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

បានផុស

នៅ

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី​ជូន​ដំ​ណឹង ស្ដីពី ការកំណត់ចំនួនឃុំ-សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បា​ប់​ស្ដីពី វិសោធនកម្មនៃច្បាប់នេះ អនុក្រឹត្យលេខ ១៦៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ដីពី ការ​កំណត់​ចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងសេចក្ដីសម្រេចលេខ ៣១ សសរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពី ការប្រកាសកាលបរិច្ចេទ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានជម្រាបជូនដំណឹងជាសាធារណៈ ដល់​ក្រ​សួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ​ទូទាំង​ប្រទេសថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ចំនួនឃុំ-សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះរាជ ធានី-ខេត្ត ត្រូវបានកំណត់ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម