Connect with us

ព័ត៌មានជាតិ

បាក់ស្រុត​ច្រាំងទន្លេ​ទើបសាង​សង់នៅខេត្ត​កំពង់ឆ្នាំង​

បានផុស

នៅ

ច្រាំងទន្លេខាងមុខ​ អធិការនគបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរងនូវការបាក់ស្រុតទៅក្នុងទន្លេ ខណៈការសាងសង់ទើបសម្រេចបានប្រមាណជា​៧០%ប៉ុណ្ណោះ។

ហេតុការណ៍នេះ​បានកើតនៅវេលាម៉ោង១៖៣០នាទីយប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ស្ថិតក្នុងភូមិកំពង់បឹងឃុំកំពង់ហៅ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍ពីស្រុកកំពង់លែងបានឱ្យដឹងថានៅយប់កើតហេតុនោះមានភ្លៀងខ្លាំងបណ្តាលច្រាំងទន្លេបាក់ស្រុះធ្លាក់ទាំងផ្ទាំងៗចុះទៅក្នុងទន្លេ។

ច្រាំងទន្លែនេះត្រូវ​បានសាងសង់ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមានប្រវែង ១៥០ ម៉ែត្រ និងជើងទេ ៧ ម៉ែត្រ ហើយការសាងសង់ច្រាំងទន្លេនេះត្រូវបានក្រុមហ៊ុនក្នុងស្រុកមួយដែលគេស្គាល់ ឈ្មោះ ប៊នឌីម៉ង់ ជាអុ្នកមៅការសាងសង។

លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤កញ្ញានេះថា សំណង់ច្រាំងទន្លេនេះទើបតែបានសាងសង់ ប្រមាណជា១ខែប៉ុណ្ណោះហើយការបាក់ស្រុតបណ្តាលឱ្យខូចខាត សំណង់នេះខាងក្រុមហ៊ុននឹងបន្តធ្វើឡើងវិញ ហើយការសាងសង់ទើបធ្វើបានប្រមាណជា៧០%ដោយមិនទាន់បញ្ចប់កុងត្រានៅឡើយទេ។

ប្រជាពលរដ្ឋ និងអ្នកជំនាញខាងសំណង់មួយចំនួនបានរិះគន់ចំពោះក្រុមហ៊ុន សំណង់ឈ្មោះថា ប៊នឌីម៉ង់ ដែលសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស គ្រាន់តែភ្លៀងមួយមេធ្វើ ឲ្យច្រាំងទន្លេនេះបាក់ស្រុតទាំងផ្ទាំងៗបែបនេះ សំណាងហើយការសាងសង់ស្ថិតក្នុងកុងត្រានៅឡើយ ប្រសិនបើផុតកុងត្រាតែមួយថ្ងៃ រដ្ឋបាលស្រុក ឬ ខេត្តច្បាស់ជានិយាយ មិនចេញទេ ព្រោះមិនដឹងអ្នកណាមកសង មានតែរដ្ឋត្រូវខាតបង់តែប៉ុណ្ណោះ ៕

អត្ថបទៈណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៩ វិនាទី មុន

ចិនគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ​សីហនុ និងសន្យាជំរុញឱ្យ​ក្រុមហ៊ុនចិន​មកវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ឥណ្ឌូណេស៊ី​គ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន​ ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា រៀបចំចាក់ផ្សាយកម្មវិធី “ប្រយោគ​បុរាណ​ចិន​ដែល​លោក ស៊ី ជីនពីង ចូលចិត្ត​​”

ព័ត៌មានជាតិ៥ នាទីutes មុន

កំពង់ផែ​ទេសចរណ៍​អន្តរជាតិកំពត នឹង​សម្ពោធ​នៅ​សប្តាហ៍ក្រោយ ក្រោមវត្តមាន​នាយករដ្ឋមន្រ្តីកម្ពុជា​

ព័ត៌មានជាតិ៦ នាទីutes មុន

SMEs បានរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារប្រមាណ៧០%

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម