ព័ត៌មានជាតិ
បង្ក្រាបករណីជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៥នាក់ នៅខេត្តព្រះសីហនុ
កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិន ដូចគ្នា ក្នុងនោះមានជនសង្ស័យចំនួន៥នាក់ត្រូវបានឃាត់ខ្លួន។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង មានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយការធ្វើទារុណកម្មពីក្រុមជនសង្ស័យ ។

ជនសង្ស័យទាំង០៥នាក់ ដែលឃាត់ខ្លួនមាន១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរកាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរយាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរយាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតខ្នោះដៃ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ) សោរដោះខ្នោះដៃចំនួន០២ រថយន្ត០២គ្រឿងម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស) ២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស) ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា