ព័ត៌មានជាតិ
មុនបើកសាលារៀនស្អែកនេះ តេស្តឃើញគ្រូ ២៤ នាក់ឆ្លងកូវីដ ១៩
មុនបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃស្អែកនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសរកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤ នាក់វិជ្ជមានកូវីដ-១៩ ក្នុងចំណោមគ្រូនិងបុគ្គលិកសរុប ១០ ៤១៩ នាក់ ដែលបានធ្វើតេស្តរហ័ស។
គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃស្អែកនេះទៅនិងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
តាមការណែនាំរបស់អាជ្ញាធរ ការបើកសាលារៀនឡើងវិញ ត្រូវអនុវត្តវិធានការសុខាភិបាលរួមទាំងការធ្វើតេស្តសុខភាពលើបុគ្គលិកអប់រំ។
គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំយុវជន និង កីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធសម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការ បើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សិស្សានុសិស្សចំនួន ១៣៩ ៥៧៨ នាក់ នឹងត្រូវចូលរៀនវិញនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យទាំង ២២៧ ទីតាំង ចាប់ពីថ្ងៃស្អែកនេះទៅនៅរាជធានីភ្នំពេញ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ