ព័ត៌មានជាតិ
អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ និងបក្សពួក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ទៅ២ ឆ្នាំ៦ខែ
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សេង ហៀង ជាតំណាងអយ្យការ បានសម្រេចធ្វើការប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ បទ.ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ឆបោកមានស្ថានទម្ងន់ទោស សម្លុតគំរាមកឲ្យដាក់ពាក្យបណ្តឹង និងបទ. ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធដីធ្លីរបស់រដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ។

២.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទប្រុសអាយុ៣៦ឆ្នាំ ៣.ឈ្មោះ ប៉ូ ចយ ភេទប្រុសអាយុ៣៤ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗកំណត់២ឆ្នាំ តែអនុវត្ត១ឆ្នាំ៦ខែ និង៤.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុសអាយុ៥៩ឆ្នាំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ក្រោមការចោទពីបទ. សមគំនិតក្នុងអំពើការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងបទ.សម្លុតគំរាមកុំឲ្យដាក់ពាក្យបណ្តឹង ប្រព្រឹត្តនៅខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ,២៥៩ ច្បាប់ភូមិបាល និងមាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក អឹម វណ្ណៈ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ សេង សុវណ្ណារ៉ា និងបក្សពួកចំនួន៣នាក់ទៀត ដាក់ពន្ធនាគារព្រៃសម១ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕
អត្ថបទ៖ មករា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី