ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សា កម្រិតអនុវិទ្យាល័យរដ្ឋ និងឯកជននៅភ្នំពេញចំនួន ២២៧ ទីតាំងនឹងបើកដំណើរការស្អែកនេះ
សាលារៀនចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះតទៅ ក្រោយពេលដែលគ្រឹះស្ថានសិក្សានិមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញនេះមាន ចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩,៥៧៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់។

រដ្ឋបាលរាជធានីភ្នំពេញនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញានេះ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននេះ មានន័យថារដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជម្រាបជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ០៧៣/២១ សជណ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលត្រឹះស្ថានសិក្សានិមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការតៀមលក្ខណៈសម្បត្តិសម្រាប់ការ បើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចខាងក្រោម៖
– អត្រាភាគរយខ្ពស់នៃការចាក់វាក់សាំងការពារជំងឺកូរីដ-១៩ គ្រប់ដូសជូនដល់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ សរុបបាន ១០.៩៤៨ នាក់ ស្មើនឹង ៩៨% នៃស្ថិតិសរុប រីឯចំនួន ២% ដែលនៅសេសសល់ ភាគច្រើនមានបញ្ហា សុខភាពផ្ទាល់ខ្លួន និងកំពុងបន្តផ្តល់ជូនវាំក់សាំងដូសទី៣ ឬ ដូសជំរុញ បន្ថែមទៀត

– អត្រាភាគរយខ្ពស់នៃការចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស ជូនដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សរុបបាន ១៩៩.៦០៣ នាក់ លើសពីផែនការដែលបានកំណត់
– គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមាន ចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មាន លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញ ចំនូន ១៣៩,៥៧៨ នាក់។
– យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរៀប ចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពីបញ្ជាការដ្ឋាន កងពលតូចលេខ៧(ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចាត់ចែងបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះ៖ស្ថាន សិក្សាសាធារណៈចំនូន ៦៨ ទីតាំង រួចរាល់ជាស្ថាពរ។ ដោយឡែក ត្រីះស្ថានសិក្សាឯកជនចំនួន ១៥៩ ទីតាំង ផ្សេងទៀត បានម្ចាស់ការចាត់ចែងបាញ់ថ្នាំសម្លាប់មេរោគដោយខ្លួនឯងរួចរាល់ផងដែរ ក្រោមការត្រួតពិនិត្យ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ (យុទ្ធនាការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) មុនពេល បើកដំណើរការសាលារៀននីមួយៗឡើងវិញ ដើម្បីធ្វើតេស្តរហ័ស ចំពោះលោកគ្រូ-អ្នកគ្រ និងបុគ្គលិកអប់រំចំនួន ១០.៤៤៣ នាក់ ក្នុងនោះ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនួន ១០.៤១៩ នាក់ ស្មើនឹង ៩៩,៧៧% ទទួលបាន លទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ និងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនូនត្រឹមតែ ២៤ នាក់ ស្មើនឹង ០,២៣% ប៉ុណ្ណោះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្នុងចំណោមលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គឺមានស្ថានភាពសុខភាពធម្មតា និងមិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ ដោយសារពួកគាត់បានទទួលវ៉ាក់សាំងចំនួន ២ ដូស និងខ្លះទៀតបានទទួលវាំក់សាំងដូសទី៣ ឬ ដូសជំរុញ រួចហើយ ក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានសហការជាមួយមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនពួកគាត់ទៅទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញរួចរាល់ផងដែរ ។

- ក្នុងពេលចាប់ផ្តើមដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវបង្ហាញប័ណ្ណចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ មុនពេលចូល ក្នុងគ្រឹះស្ថានសិក្សា។ ចំពោះលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលមានអាយុលើសពី ៥០ ឆ្នាំឡើង ឬ មិនបាន ចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដោយសារបញ្ហាសុខភាព ក៏ដូចជាសិស្សានុសិស្សដែលមានជំងឺប្រចាំកាយ មិនអាចចាក់វាំក់សាំងបាន ត្រូវបន្តការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ។ជារួមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានត្រៀមលក្ខណៈសម្បត្តិសមស្របក្នុងការបើកដំណើរឡើងវិញ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពោលគឺអាចបើកដំណើរការ ចាប់ពីកាលបរិច្ឆេទដែលបានកំណត់តទៅ។ ដូច្នេះ សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង ជំរុញការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ឱ្យទទូលបានលទ្ធផលល្អ ប្រកបដោយទំនុកចិត្តខ្ពស់៕
អត្ថបទ៖ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ