ព័ត៌មានជាតិ
ខេត្តកោះកុង ទទួលបានម៉ាស៊ីនបញ្ចូលអុកស៊ីសែន ទុកជួយសង្រ្គោះអ្នកជំងឺធ្ងន់ធ្ងរ
មន្ទីរសុខាភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយម៉ាស៊ីនបញ្ចូលអុកស៊ីសែនចំនួន១ឈុត ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទុកជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែបានចុះមកពិនិត្យមើលទីតាំងដែលខ្វះខាតអុកស៊ីសែន និងផលវិបាកនានាក្នុងការ ដឹកជញ្ជូនទៅបញ្ចូល អុកស៊ីសែននៅភ្នំពេញ ទើបលោកបានផ្តល់ម៉ាស៊ីន១ឈុតដល់មន្ទីរសុខាភិបាល ដើម្បីប្រើប្រាស់ និងបង្កើនការងាយស្រួលក្នុងជួយសង្គ្រោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតបន្ថែមថា ម៉ាស៊ីនបញ្ចូលបំពង់អុកស៊ីសែន អាចបញ្ចូលក្នុងរយៈពេល១ម៉ោង បានរហូត១០ធុង (ចំណុះចំនួន៤០លីត្រ ក្នុង១ធុង) ដែលបានផ្តល់ភាពងាយស្រួលដល់មន្ទីរសុខាភិបាល កាត់បន្ថយពេលវេលាបានច្រើន ក្នុងការដឹកជញ្ជូនធុងអុកស៊ីសែនទៅបញ្ចូលនៅរាជធានីភ្នំពេញ។ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋក្នុងសម័យកាលកូវីដ១៩ នៅតាមខេត្តដាច់ស្រយាល់ដូចជាខេត្តកោះកុងជាដើម។


លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ឲ្យដឹងដែរថា ចំពោះអត្រាកូវីដ១៩ នៅខេត្តកោះកុង មានការថយចុះច្រើននេះ ដោយសារប្រជាពលរដ្ឋយល់ដឹងច្រើន ហើយចូលរួមការពារទប់ស្កាត់ និងអនុវត្តន៍នៅវិធានការ “៣ការពារ និង៣កុំ” ជាប់ជានិច្ច ជាពិសេសរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់តាំងពីអាយុ១២ឆ្នាំ រហូតដល់ចាស់ជរា និងបានចាក់គ្រប់ដូសទាំងអស់គ្នា ដែលមានចំនួនសរុបជាង ១៤ម៉ឺននាក់ សម្រាប់ពលរដ្ឋក្នុងខេត្តកោះកុង ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួនតិចណាស់។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ មន្ទីរសុខាភិបាល នឹងបន្តរៀបចំកន្លែងទីតាំង សម្រាប់ចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពតាមស្រុក និងនៅមន្ទីរសុខាភិបាលខេត្ត ដោយសារថ្ងៃទី១៥ ខែកញ្ញានេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំ ចាប់ពីអាយុ១៨ ឡើងទៅ តែប្រជាពលរដ្ឋដែលគាត់នៅឆ្ងាយមិនទាន់បានចាក់វ៉ាក់សាំង អាចធ្វើការទំនាក់ទំនងមកមណ្ឌលសុខភាពតាមស្រុក ដើម្បីទទួលព័ត៌មានពីក្រុមគ្រូពេទ្យ ក្នុងការចាក់វ៉ាក់សាំងដូសទី១៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ