Connect with us

ព័ត៌មានជាតិ

ផ្សារពង្រ​បិទ​ខ្ទប់ជិត១ខែ បើកឲ្យដំណើរការ​ឡើង​វិញ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ផ្សារពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកអាជីវករផ្សារពង្រចំនួន ៦៨៧ ​នាក់ បានរកឃើញអាជីវករមាន វិជ្ជមាន​កូ​វវីដ.១៩ ចំនួន ៥៦​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ ឆ្នាំ​២០២១ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណធ្វើការបិទខ្ទប់អស់រយះពេលជិត១ខែ ឥឡូវបើកឲ្យដំណើរការឲ្យអាជីវករចូលលក់ដូរវិញបានហើយ នៅព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២១។

លោក​ហ៊ីល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ​និង​មន្ត្រី ក្រុមការងារ​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​នេះ បាន​ចុះ​ពិនិត្យ​និង​កាត់ស្រាយ​ខ្សែ​បិទ​ខ្ទប់ ជា​និមិត្តរូប​នៃ​ការបញ្ចប់​ការបិទ​ខ្ទប់​ឬអនុញ្ញាតឲ្យបងប្អូន​អាជីវករ និង​អតិថិជន​បាន​ដំណើរ​ការរកស៊ី​លក់ដូរបានឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចប់​ការបិទ​ខ្ចប់​នេះ​គឺ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​កូ​វីដ​.១៩ ហើយ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ​ពីថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២១ កន្លងមក ។​

លោកហុឹលរ៉ាយ៉ាបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ស្របតាម​ការជូនដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន ​ពេលដែលឲ្យអាជីវករចូលលក់ក្នុងផ្សារពង្រនេះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគអស់ហើយ។ក្នុងនោះអាជីករមុនចូលលក់ក្នុង​ផ្សារ​ត្រូវ​បាញ់ថ្នាំ អាកុល សម្លាប់​មេរោគ​រាល់​សបសប្តាហ៍។ ករណី​មាន​បុគ្គល​ណា​មាន​អា​ការៈសង្ស័យ ​ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ ដើម្បី​យក​សំណាក​ភ្លាម។

អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​តូប​របស់ខ្លួន​​ ឲ្យមាន​លក្ខណៈ​ស្រឡះ​ទូលាយ​មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់ និង​រៀបចំ​ដាក់ឲ្យមានរបៀបរៀបរយ មាន​អាកុល ពាក់​ម៉ាស់​និង​មិន​អនុញ្ញាតឲ្យប្រមូលផ្ដុំ​គ្នា​ឡើយ​។​ចំណែកអ្នក​មក​ទិញ​ឥវ៉ាន់​ឬ​អតិថិជន​ត្រូវតែ​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​ឲ្យបាន​១,៥ ម៉ែត្រ​ពីគ្នា​ប្រសិនបើ​ម្ចាស់​តូប​មិន​អនុវត្តតាម​ការណែនាំ​នេះ​ឬ​មិន​ធ្វើតាម​ការណែនាំ​របស់​។

អាជ្ញធរឬ​មន្ត្រី​មាន​សមសមត្ថកិច្ចរកឃើញថា​អាជីវករណាមិនធ្វើតាម មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ច​ម្លង​មេរោគ​កូ​វីដ​-១៩ នឹង​ត្រូវ​ផផ្អាកមិនឲ្យប្រកប​អាជីវកម្ម​ននៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារ​ត្រូវ​ទទួលខុសត្រូវ​និង​ធានាបាន​នូវ​ការអនុវត្ត​ការណែនាំ​នេះ​ឲ្យមានប្រសិទ្ធភាព៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម៣៦ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម