ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញឲ្យសមាគមនារីកម្ពុជាបន្តសកម្មភាពចូលរួមការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងនាមគណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍបានថ្លែងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ត្រូវបន្តសកម្មភាពនៅក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ចូលរួមក្នុងការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណាត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសលើកទី១ និងលើកទិសដៅអនុវត្តឆមាសលើកទី២ ឆ្នាំ២០២១ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃម្សិលមិញញនេះ។
ក្នុងនាមតំណាងឲ្យគណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរយ៉ាងខ្ពង់ខ្ពស់ជាមួយសម្តេចតេជោ ក្នុងឱកាសដែលសម្តេចទទួលបានមេដាយមាសសន្តិភាពពិភពលោក (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» អមជាមួយទឹកប្រាក់ ១លានដុល្លារ ហើយថវិកានេះសម្តេចក៏បានបង្វែរយកទៅកសាងផ្ទះអតីតយុទ្ធជន។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏ជាផ្នែកមួយ នៃការសូមចូលរួមសកម្មភាពជាមួយ រាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន២ខ្នងផងដែរ ។ នេះបើយោងតាមស្មារតីកិច្ចប្រជុំឆមាសលើកទី ១ និងលើកទិសដៅអនុវត្តឆមាសលើកទី២ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងស្ថាប័ន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ។
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរនូវរាល់សកម្មភាពរបស់ពលោកជំទារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដោយបានផ្តោតលើការងារស្នូលរបស់នារីនៅគ្រប់ស្ថាប័ន ក៏ដូចជាការងារចូលរួមចំណែកយ៉ាងសំខាន់នៅគ្រប់អង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។
នៅចំពោះមុខដ៏ខ្លីខាងមុខ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានឲ្យនារីយើងទាញការចាប់អារម្មណ៍ទៅលើសកម្មភាពនារីនៅក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ចូលរួមក្នុងការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណាត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឲ្យ ឯកឧត្តម លោកជំទាវ ត្រូវចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ-១៩ តាមរយៈការបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើន « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ នៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាលបានសម្រេចប្រកាសដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ និងឈានទៅបើកសាលរៀនទាំងអស់នៅទូទាំងប្រទេសឡើងវិញឆាប់ៗនេះ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង