Connect with us

ព័ត៌មានជាតិ

អង្គភាពពាក់ព័ន្ធបន្តប្រើប្រាស់​អភិក្រមសកម្មភាពមុនគ្រោះអាសន្នពីធម្មជាតិកើតឡើងក្នុងឆ្នាំ២០២១ និងឆ្នាំខាងមុខ​​

បានផុស

នៅ

លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អ​តីតយុទ្ធ​ជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​អនុគណៈកម្មការ ជំនួយ​សង្គមបាន​ថ្លែងថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ឆ្នាំ​២០២១ និង​ឆ្នាំ​ខាងមុខនេះ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ប្រើប្រាស់​អភិក្រម​សកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និង​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​›។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំហេង បុរស ​លើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្ម​ការ​ជាតិ​គ្រោះមហន្តរាយ និង​ភាគី​ពាក់ព័ន្ធ នា​ថ្ងៃ​ម្សិល​មិញ​លើ​ការបន្ត​ពិភាក្សា​ការ រៀបចំ​ផែនការ​ត្រៀម​បម្រុង​ក្នុងការឆ្លើយ​តប​គ្រោះមហន្តរាយ​ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និង​យុវនីតិសម្បទា ពិសេស​ការឆ្លើយតប​ស្ថានភាព​ទឹកជំនន់​ឆ្នាំ​២០២១​។​

លោក សំហេង បុរស បាន​ថ្លែងថា កិច្ចប្រជុំ​តាម​Zoom នេះត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ចង​ក្រង​បទពិសោធន៍​នៃ​ការឆ្លើយតប​ទឹកជំនន់​ឆ្នាំ​២០២០ និង​ការវិវឌ្ឍ ន៍​នាពេល​បច្ចុប្បន្ន​លើ​ការពង្រឹង​ការងារ​ត្រៀម​រៀបចំ​ឆ្លើយតប គ្រោះមហន្តរាយ និង​ការ​គាំពារ​សង្គម ពិសេស​ការស្វែងរក​ធាតុ​ចូល​ក្នុង​ការរៀបចំ​ផែនការ​ឆ្លើយតប​គ្រោះមហន្តរាយ​ក្នុង វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ។

លោក​បន្តថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា និង​អនុគណ​:​កម្ម​ការ​ជំនួយ សង្គម​បន្ត​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម ហ​ន្តរាយ និង​គាំទ្រ​ដោយ​អង្គការ​FAO WFP និង UNICEF រៀបចំ​សិក្ខាសាលា​ស្តីពី ការត្រៀមខ្លួន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះទឹក​ជំនន់ ឆ្នាំ​២០២១ និង​ឆ្នាំ​ខាងមុខ ដោយ​ប្រើប្រាស់​អភិក្រម​សកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និង​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​›៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម