ព័ត៌មានជាតិ
សាលារៀនរដ្ឋ និងឯកជន នៅបន្ទាយមានជ័យ បើកដំណើរការ ៦២ ភាគរយ ដូចគ្រោងទុក
សាលារៀន ចំណេះទូទៅ រដ្ឋ និងឯកជន នៅខេត្តបន្ទាយមានជ័យ បានបើកឱ្យចូលរៀន ៦២ ភាគរយ ដូចការគ្រោងទុក មានតែក្រុងសិរីសោភ័ណមិនអាចអនុញាតឱ្យបើកបាន។
លោក ឈួ ប៊ុនរឿង ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ប្រាប់ថា ការបើកសាលារៀនឡើងវិញនេះគឺប្រព្រឹត្តទៅដោយរលូនរៀបរយ និងអនុវត្តបានល្អនូវវិធានការ បង្ការ ការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលណែនាំ។
លោក ឈួ ប៊ុនរឿង បានក្រើនរម្លឹកបន្ថែម ដល់មន្ត្រីរដ្ឋបាល អប់រំ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ព្រមទាំង អាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច សហការគ្នាឱ្យបានល្អនៃដំណើរការសាលារៀនឡើងវិញ ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយ ការទទួលខុសត្រូវផងដែរ។
ខេត្តបន្ទាយមានជ័យ បើកដំណើរការគ្រឹះស្ថានសិក្សា ចំណេះទូទៅ រដ្ឋ ប្រមាណ ៦២% ឬ ៣១៩ សាលារៀន ក្នុងចំណោម ៥១២ សាលា។
ចំណែកសាលាឯកជន ចំនួន ៣ ក្នុងចំណោម ៥២ នៅក្នុងស្រុក ៧ រួមមាន ស្រុក ភ្នំស្រុក ព្រះនេត្រព្រះ មង្គល បូរី ស្វាយចេក ថ្មពួក អូរជ្រៅ និងស្រុកម៉ាឡៃ។
ការបើកដំណើរការសាលារៀនឡើងវិញ ធ្វើឡើងក្នុងលក្ខណៈ ៣ ទី១ បើកឡើងវិញទាំងស្រុង ទី២ បើតាមបណ្ដុំ និងឆ្លាស់វេន និងទី៣ រៀនតាមអនឡាញ៕
អត្ថបទៈ វ៉ាន់ ណាង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ