Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកំរៀង កំពុងរៀបចំដី២ហិកតាឲ្យអាជីវករលក់ដូរបណ្ដោះអាសន្ន បន្ទាប់ពីផ្សារ ​ខេ​.​អេ​.​ឌី ​ដាក់​ជា​តំបន់​ក្រហម​

បានផុស

នៅ

លើ​ទំហំ​ផ្ទៃដី​ធំ​ទូលាយ​១​កន្លែង​ត្រូវបាន​អាជ្ញាធរ​តំបន់​ព្រំដែន​ស្រុក​កំរៀង​កំពុង​រៀបចំ​សម្រាប់​ឲ្យ​អាជីវករ​បន្ត​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ឡើងវិញ ​ក្រោយ​ផ្សារ​ ខេ​.​អ​.​ឌី​ ប្រកាស​ដាក់​ជា​តំបន់​ក្រហម​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​១៩​ ក្នុង​សហគមន៍​ដែល​បាន​ផ្ទុះឡើង​នាពេល​កន្លងមក​តាម​រយៈ​អា​ជីករ​ម្នាក់​ត្រឡប់​ពី​ផ្សារ​ក្នុង​ទឹកដី​ថៃ​មាន​វិជ្ជមាន​កូ​វី​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​សុខ គឹមខុន​ គណ​:​គ្រប់គ្រង​ស្រុក​កំរៀង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ​ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ថា ​ករណី​ចំពោះមុខ​នេះអាជ្ញាធរ​ស្រុក​កំពុង​បន្ត​រៀបចំ​លើ​ផ្ទៃដី​ទំហំ​២​ហិកតា​ដើម្បី​ដាក់​ដំណើរការ​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់ដូរ​ជា​បណ្តោះអាសន្ន​ឡើងវិញ​ ក្នុង​គោលបំណង​បញ្ចៀស​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​អាជីវករ​លក់ដូរ​រួមទាំង​ដើម្បី​បង្កលក្ខណ​:​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​មូលដ្ឋាន​ងាយស្រួល​ក្នុង​ការរក​ទិញ​ស្បៀងអាហារ​ប្រចាំថ្ងៃ​ដោយ​ការទិញ​និង​លក់​ត្រូវបាន​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ខេត្ត​ផងដែរ​។​

លោក​ សុខ​ គឹមខុន​ អភិបាលស្រុក​កំរៀង​បន្តថា ការរៀបចំ​ទីតាំង​លក់ដូរ​ថ្មី​បណ្តោះអាសន្ន​នេះ​មាន​ផ្ទៃដី​ធំ​ទូលាយ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ជិត​ឆ្ងាយ​ស្វែងរក​ទិញ​ម្ហូប​តាម​តម្រូវការ​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​ខេត្តបាត់ដំបង​ ក៏ដូចជា​វិធាន​សុខាភិបាល​ដោយ​ចន្លោះ​ពី​តូប​មួយ​ទៅ​តូប​មួយ​មាន​ចម្ងាយ​យ៉ាងហោច​ពី​១.៥​ម៉ែត្រ​ទៅ​២​ម៉ែត្រ​ ឬ​ធំ​ជាង​នេះ​ជាការ​ប្រសើ​។​

លោក​បន្តថា ​សម្រាប់​ទីតាំង​លក់ដូរ​ជា​បណ្តោះអាសន្ន​ថ្មី​នេះ​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់​ថា​បន្ត​ឱ្យ​បើក​លក់​ឬក៏​បិទ​នោះទេ​អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្តែង​ ខណៈ​ការរកឃើញ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​តំបន់​ទីប្រជុំជន​ស្រុក​កំរៀង​នេះ ​ពិសេស​តំបន់​ក្រហម​ផ្សារ​កំរៀង​ហៅ​ផ្សារ​ ខេ​.​អ​.​ឌី​ ក៏ដូចជា​មូលដ្ឋាន​ក្នុងភូមិ​អូរ​ដា​លើ​នៅតែមាន​បន្ត​ ឬ​មិនមាន​រងចាំ​សេចក្តីសម្រេច​ពី​រដ្ឋបាលខេត្ត​នៅពេល​ក្រោយ​។​

ការបញ្ជាក់​ជំហរ​បែបនេះ​របស់លោក​អភិបាលស្រុក ​ខណៈ​ចំពោះមុខ​នេះ​ករណី​ជំងឺ​កូ​វីដ​១៩​នៅតែ​បន្ត​រកឃើញ​ថ្មី​ ប៉ុន្តែ​ចំនួន​បាន​ថមថយ​តិចតួច​ដោយសា​រ​តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ហាក់​បន្ធូរដៃ​ក្នុង​ការចូលរួម​ប្រុងប្រយ័ត្ន​។ ​បើទោះបី​បែបនេះ​រដ្ឋបាល​ស្រុក​នៅតែ​ទ​ទួ​ច​សុំ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ក្រុមអាជីវករ​ទាំងអស់​ចូលរួម​បង្កើន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​បន្ថែមទៀត​ ដើម្បី​កាត់ផ្តាច់​ទាំងស្រុង​នូវ​ខ្សែចម្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចូលដល់​សហគមន៍​រប​ស់បង​ប្អូន​បន្តទៀត​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម